-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, May 14, 2021

ក្រសួងអប់រំ នឹងទទួលបានការប្រើប្រាស់ SIS System ចំនួន ១០០០សាលារៀនបន្ថែមទៀត ពីក្រុមហ៊ុន Metfone

ចំនួនអ្នកទស្សនា: Views

  


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូអេឡិចត្រូនិក Zoom រវាងក្រុមហ៊ុន Metfone ស្តីអំពីគម្រោងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ SIS System សម្រាប់សាលារៀនចំនួន ១០០០សាលា នៅទូទាំងប្រទេសកម្ពុជា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំនេះដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយមានការចូលរួមក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួងដែលពាក់ព័ន្ធ ព្រមទាំងលោក ហ្វុង វ៉ាន់គឿង នាយកប្រតិបត្តិ របស់ក្រុមហ៊ុន មិត្តហ្វូន និងគណៈគ្រប់គ្រង។

សម្រាប់កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអេឡិចត្រូនិក Zoom នេះ លោកបណ្ឌិតសភាចារ្យក៏បានកោតសសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនមិត្តហ្វូន ដែលជួយបង្កើតនូវប្រព័ន្ធនេះឡើងផងដែរ។

លោកបណ្ឌិតសភាចារ្យ បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ២៥រាជធានី-ខេត្តថា ត្រូវពន្លឿនការចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំឲ្យបានគ្រប់ៗគ្នា ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ លោកបណ្ឌិតសភាចារ្យបន្តថា ក្រៅពីនេះលោកក៏បានស្នើឲ្យមានការបង្កើតការិយាល័យបច្ចេកវិទ្យាព័ត៌មាននៅតាមមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ព្រមទាំងជនបង្គោលព័ត៌មានវិទ្យាតាមសាលារៀននីមួយៗផងដែរ។

លោកបណ្ឌិតសភាចារ្យបន្ថែមថា នឹងស្នើរសុំឲ្យបណ្តាមន្ទីរអប់រំ យុវជន និងកីឡា គ្រប់បណ្តាខេត្ត-ក្រុងឲ្យជ្រើសរើសគ្រូបង្គោល ដើម្បីឲ្យចូលរៀនវគ្គបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ប្រព័ន្ធ SIS System សម្រាប់មន្ទីររបស់ខ្លួន ដើម្បីឲ្យចេះពីរបៀបបង្រៀនពីចម្ងាយនេះផងដែរ។

លោក ហ្វុង វ៉ាន់ គឿង ក៏បានលើកឡើងថា ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់ជូនដោយឥតគិតថ្លៃនូវប្រព័ន្ធអ៊ីនធឺណិតចំនួន ១,០០០ខ្សែដល់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ប្រើប្រាស់អស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយជាជំហ៊ានបន្ត ក្រុមហ៊ុនមិត្តហ្វូន នឹងបន្តការសហប្រតិបត្តិការជាមួយក្រសួងទៀត ដើម្បីអនុវត្តន៏ផែនការយុទ្ធសាស្រ្តនៃវិស័យអប់រំឲ្យកាន់តែទូលំទូលាយថែមទៀត។

សម្រាប់គម្រោងប្រព័ន្ធបច្ចេកវិទ្យា SIS System គឺជាគម្រោងមួយសម្រួលការសិក្សារបស់សិស្ស និងការបង្រៀនរបស់គ្រូទូទាំងប្រទេស ហើយរហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធនេះបានដាក់ឲ្យប្រើប្រាស់ចំនួន ១៥០សាលារៀនរួចរាល់ហើយ ដែលមានថ្នាក់រៀនចំនួន ៥,០៦៧បន្ទប់ មានចំនួនសិស្ស ២២១,៨០៧នាក់ និងមានគ្រូបង្រៀនចំនួន ១០,៨៤៨នាក់។ មួយវិញទៀតគ្រូបង្រៀន និងសិស្សានុសិស្សកំពុងបង្រៀន និងរៀនពីចម្ងាយតាមរយៈប្រព័ន្ធ E-Learning (Online learning-teaching)នេះ គឺជាផ្នែកមួយនៅក្នុងប្រព័ន្ធ SIS System។

ចំពោះឆ្នាំ២០២១នេះ ក្រុមហ៊ុនមិត្តហ្វូន មានគម្រោងពង្រីករហូតទៅដល់ ១,០០០សាលារៀន និងប្រព័ន្ធត្រួតពិនិត្យតាមអនឡាញ ជាក់ស្តែងសម្រាប់ក្រសួងព្រមទាំងបង្វឹកលោកគ្រូ អ្នកគ្រូចំនួន ៣០,០០០នាក់ ឲ្យចេះប្រើប្រាស់ប្រព័ន្ធ (SIS System) ដែលនៅក្នុងនោះ លោកគ្រូ អ្នកគ្រូ ចំនួន ១០,០០០នាក់ នឹងត្រូវបានបង្វឹកឲ្យចេះប្រើប្រាស់នូវប្រព័ន្ធបង្រៀនពីចម្ងាយ (E-Learning) បន្ថែមទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងផែនការស្ថិតិសិស្សចំនួន ៨០០,០០០នាក់ ត្រៀមដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (SIS System) ក្នុងចំណោមសិស្សទាំងនោះ មានសិស្សចំនួន ២០០,០០០នាក់ នឹងត្រូវបង្រៀនឲ្យចេះប្រើប្រាស់ការសិក្សាពីចម្ងាយ (E-learning) តាមរយៈប្រព័ន្ធ (SIS System) នេះ៕

0 comments:

Post a Comment