(ព្រៃវែង)៖ សត្វស្លាបនៅបឹងស្នេហ៍ទួលពាន់តាឡី ស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុទេ ។
លោក ពុធ បូ ប្រធានសហគមន៍បឹងស្នេហ៍ ទួលពាន់តាឡី ដែល បានប្រាប់ឲ្យដឹងថា សត្វស្លាបទាំងនេះបានងាប់ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ។
លោកប្រធានសហគមន៍ បានឱ្យដឹងថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងប្រជាពលរដ្ឋដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែដែលសត្វទាំងអស់នេះតែងតែទៅរកចំណីអាហារ។ សត្វទាំងនេះស៊ីរបស់ទាំងអស់នោះបណ្ដាលឲ្យពុលងាប់ និងមួយទៀត អាចមកពីអាកាសធាតុប្រែប្រួល(ក្តៅខ្លាំង)។
សូមបញ្ជាក់ថា តំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡីនេះ មានទំហំដីជាង ៨២ហិកតាហើយមានសត្វជាច្រើនប្រភេទទកំពុងរស់នៅ និងបានទាក់ទាញអ្នកទេសចរទៅគយគន់សត្វស្លាបទាំងនោះផងដែរ។
នៅតំបន់ទួលពាន់តាឡីនេះ កាលពីមុន មិនសូវសម្បូរសត្វប៉ុន្មាននោះទេ គ្រាន់តែវាចេញចូលតែមិននៅជាប់ទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សត្វទៅរស់នៅជាប់។
សត្វស្លាបដែលមករស់នៅតំបន់អភិរក្សទួលពាន់តាឡី មានចំនួន៦ប្រភេទ ដូចជា ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វផ្សេងៗទៀត រាប់ពាន់រាប់ម៉ឺនក្បាល។ មិនតែប៉ុណ្ណោះនៅក្នុងទឹក និងដីសើមក៏មានសត្វ ពស់ អណ្ដើក ត្រី និងសត្វរស់នៅក្នុងទឹកជាច្រើនប្រភេទទៀតផង៕

0 comments:
Post a Comment