-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, March 14, 2021

ពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ៥៤គ្រួសារនៃព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» បន្តទទួលស្បៀងអាហារ និងការណែនាំ «៣ការពារ-៣កុំ» ពីអភិបាលខណ្ឌឫស្សីកែវ

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចំនួន៥៤គ្រួសារ កំពុងជាប់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះនីមួយៗ ដើម្បីរកមេរោគកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ស្ថិតនៅបុរីពិភពថ្មី ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ និងក្បែររង្វង់មូលកាំកូស៉ីធី ភូមិគង្គាផុស និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលស្បៀងអាហារក្នុងការដោះស្រាយជីវភាព ពីក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំដោយ​លោកអភិបាលខណ្ឌ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សកម្មភាពមនុស្សធម៌របស់ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដែលដឹកនាំដោយអភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន រយៈពេល២ថ្ងៃជាប់ៗគ្នានេះ ក៏មានការអញ្ជើញចូលរួម និងជាតំណាងពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, កម្លាំងនគរបាល, សណ្ដាប់ធ្នាប់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្រៅពីចែកស្បៀងអាហារ លោក ជា ពិសី បានណែនាំប្រជាពលរដ្ឋ អំពីវិធីដើម្បីយកឈ្នះលើជំងឺកូវីដ-១៩ ដែលសារដឹកនាំផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន តាមវិធានការរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ៣ការពាររួមមាន៖ ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម-គម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ)។

លោកបន្តថា វិធានការ «៣កុំ»គឺ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ហើយរកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា, កុំចាប់ដៃគ្នា, កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម បើផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ ដាច់ខាតកុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមៗ។

សូមជម្រាបថា សម្រាប់បង-ប្អូនប្រជាពលរដ្ឋ ទាំង៥៤គ្រួសារកំពុងជាប់ធ្វើចត្តាឡីស័កតាមផ្ទះនិមួយៗ រយះពេល១៤ថ្ងៃ ដែលទទួលបានស្បៀងអាហារ​ផ្ទាល់របស់​លោកអភិបាល​ខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ មានដូចជា៖ អង្ករ, ត្រីងៀត, ទឹកស៉ីអ៉ីវ, ភេសជ្ជៈ, ទឹកបរិសុទ្ធ, មី, ជាដើម និងឃីត (មានជាគ្រឿងឧបភោគបរិភោគចំនួន៧មុខ)៕

0 comments:

Post a Comment