-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, March 14, 2021

លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បា នអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រជាជនកម្ពុជា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

តាមរយ:បណ្តាញសង្គម Facebook លោក ហ៊ុន ម៉ាណែត បានអំពាវនាវថា៖ «ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»

លោកបានបញ្ជាក់ដែរថា អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងករណីមានតំរូវការចាំបាច់ ក្រុមការងារយើងបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះអាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន។

សូមជម្រាបថា នៅគិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕

0 comments:

Post a Comment