-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, March 11, 2021

ទីតាំងអាជីវកម្ម ៣កន្លែង ស្ថិតនៅក្នុងខណ្ឌ៣ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញចុះបិទ បន្ទាប់ពីលួចលាក់បើកល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១​​ 
ទីតាំងអាជីវកម្មចំនួន ៣កន្លែងស្ថិតនៅក្នុងខណ្ឌ៣ គីខណ្ឌដូនពេញ, ខណ្ឌ៧មករា និងខណ្ឌមានជ័យ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញចុះបិទ បន្ទាប់ពីលួចលាក់បើកអាជីវកម្ម ល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល ។  

ជាក់ស្ដែង គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ខណ្ឌទាំង៣ចុះបិទអាជីវកម្មភោជនីយដ្ឋាន៣កន្លែងផ្សេងគ្នា ដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួចលាក់យ៉ាងអនាធិបតេយ្យ និងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំង និងទី៣ភោជនីយដ្ឋានលួចលាក់បើខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាល ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីជាច្រើននាក់។

  ប្រតិបត្តិការនេះបានធ្វើឡើងនារាត្រីថ្ងៃ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងជិត២២យប់ នៅចំណុចភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀតជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។

    ក្នុងប្រតិបត្តិការនេះ នៅទីតាំងភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេនេះ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីជាង១០នាក់ ក្នុងនោះមេការ៣នាក់ បុរសជនជាតិចិនម្នាក់ និងស្រីបម្រើការរ៉ាអូខេជាង១០នាក់ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ពួកគេទាំងអស់បានលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេនៅក្នុងទីតាំងភោជនីយដ្ឋានខាងលើ ដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

  បន្ទាប់ពីធ្វើការបិទទីតាំងខាងលើ និងបញ្ជូនជនពាក់ព័ន្ធទាំងអស់ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលរាជធានី ឯកឧត្ដម ឃួង ស្រេង បានបន្តចុះបិទបាបារាំងជាច្រើនទីតាំងទៀត នៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។ នៅយប់ថ្ងៃដដែល អាជ្ញាធររាជធានីភ្នំពេញក៏បានបន្តចុះបិទភោជនីយដ្ឋានឈ្មោះ អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីអនុសាស ន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងវិធានការការពារជំងឺកូវីដ-១៩ ។

  ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអភិបាលខណ្ឌ៧មករា និងអភិបាលខណ្ឌដូនពេញ ធ្វើលិខិតជាលាយលក្ខណ៍អក្សរបិទទីតាំងទាំង២នេះជាផ្លូវការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ២០កុម្ភៈនេះ៕ 

0 comments:

Post a Comment