-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, March 19, 2021

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរៀបចំបើកយុទ្ធនាការចាក់វ៉ាក់ សាំង AstraZenecaរបស់ឥណ្ឌា ជូនមនុស្សចាស់៦០ឆ្នាំឡើង ក្នុងរយៈពេល១៥ថ្ងៃនៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនបាន ស្នើឱ្យមានការរៀបចំបើក យុទ្ធនាការចាក់វ៉ាក់សាំង អាស្រ្តាហ្សេណិកា (Astra Zeneca) របស់ឥណ្ឌាជូនមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ក្នុងរយៈពេល១៥ថ្ងៃនៅរាជធានីភ្នំពេញ ហើយត្រូវផ្អាកការចាក់ឱ្យក្រុម យុវជនដែល មិនទាន់ដល់អាយុសម្រាប់ដូសទី១។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងតាមរយៈ សារសំឡេង នាថ្ងៃទី១៩ ខែមីនានេះដោយ បានស្នើដល់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំងអាស្រ្តាហ្សេណិកា ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ។ បន្ថែមពីនេះទៀតការ ផ្តល់វ៉ាក់សំាងនេះត្រូវផ្តល់អាទិភាពដល់មនុស្សចាស់ដែលមានជីវភាពក្រីក្រ ខណៈដែលពួកគាត់ខ្វះលទ្ធភាពក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។

ក្នុងនោះសម្តេចតេជោក៏បាន បញ្ជាឱ្យមន្ទីរពេទ្យទាំងអស់ ត្រូវផ្អាកការចាក់វ៉ាក់សាំង អាស្រ្តាហ្សេណិកានេះ ដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្តោះអាសន្នសិន ដើម្បីទុក លទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។ ក៏ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋណាបានទទួលការចាក់វ៉ាក់សាំងដូស ទី១រួចមកហើយ ត្រូវបន្តអនុញ្ញាតឱ្យគាត់ទទួលបានដូសទី២បន្តទៀត ដោយសារវ៉ាក់សាំងមិនអាចចាក់តែ១លើកនោះទេ។

«យោងទៅលើស្ថិតិបណ្តោះអាសន្នចំនួនវ៉ាក់សាំងអាស្រ្តាហ្សេណិកា នៅសល់សម្រាប់មនុស្ស ៥៥៧០០នាក់ ដូចនេះខ្ញុំសូមស្នើលោកជំទាវឱវណ្ណឌីន ឯកឧត្តមឃួង ស្រេង ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ១៥ ថ្ងៃនៅរាជធានីភ្នំពេញ ហើយដែលមណ្ឌលចាក់វ៉ាក់សាំងទាំងនោះ ត្រូវធ្វើនៅតាមខណ្ឌដែលងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋយើងមកទទួលវ៉ាក់សាំង។ ហើយត្រូវហាមឃាត់ការដណ្ដើមវ៉ាក់ សាំងពីមនុស្សចាស់ ពីសំណាក់បងប្អូន កូនក្មួយដែលជាក្រុមយុវជនមិនទាន់ដល់អាយុ ។ យើង នឹងមានផែនការចាក់វ៉ាក់សាំងដែលមានរបៀបរៀបរយ និងដោយមានការអញ្ជើញការកំណត់ដោយច្បាស់លាស់ ហើយដោយគ្មាន ការរើសអើងសម្រាប់និន្នាការនយោបាយឡើយ។ ដូចនេះខ្ញុំសុំស្នើឯកឧត្តមឃួងស្រេង ត្រូវជ្រើសរើសទីកន្លែង ហើយដាក់នៅក្នុង១ខណ្ឌត្រូវមានមួយកន្លែង ដើម្បីចៀសវាងប្រជាពលរដ្ឋដែលមានវ័យចំណាស់ធ្វើដំណើរទៅកាន់ទីកន្លែងប្រមូលផ្ដុំ ដែលវាងាយនឹងរងហានិភ័យនៃការចម្លងមេរោគទៀតផង ត្រូវខិតខំធ្វើកិច្ចការងារនេះក្នុងរយៈពេល ១៥ ថ្ងៃ ប៉ុន្តែមិនមែនចាប់ពីថ្ងៃនេះទេ គឺចាប់ពីពេលដែលលោកជំទាវ ឱវណ្ណឌីន និងឯកឧត្តមឃួងស្រេង រៀបចំរួចរាល់ហើយ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ដែលមានឈ្មោះថា CoviShield ចំនួន ៣២៤,០០០ដូស ហើយរហូតមកដល់ពេលនេះ វ៉ាក់សំាង CoviShield នៅសល់ចំនួន១១១,៤០០ដូស ដែលអាចចាក់បានសម្រាប់ប្រជាជនចំនួន ៥៥,៧០០នាក់៕

0 comments:

Post a Comment