-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, February 17, 2021

កម្លាំងប្រដាប់អាវុធពង្រឹងល្បាតតាមបន្ទាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរត់គេចពីការធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views



(បន្ទាយមានជ័យ)៖ កងកម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានពង្រឹងការចុះល្បាតតាមបន្ទាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរត់គេចពីការធ្វើចត្តាឡីស័ក។

ការចុះល្បាតនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ រួមដំណើរដោយលោកអភិបាលរងខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, អភិបាលក្រុងប៉ោយប៉ែត។ ក្នុងនោះ ក៏បានចុះត្រួតកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើងសហការជាមួយកម្លាំងចម្រុះនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំង ទាំងអស់ត្រូវអនុវត្តបទបញ្ជាថ្នាក់លើ ម៉ឺងម៉ាត់បំផុត ដើម្បីធានាបានគ្មានការលួចឆ្លងដែនចូលដោយមិនបានធើ្វចត្តាឡីស័ក។

លោកសង្កត់ធ្ងន់ថា គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់រឹតបន្តឹង និងល្បាតត្រួតពិនិត្យ ២៤ម៉ោង លើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនគេសវេសមិនធ្វើចត្តាឡីស័កដាច់ខាតនៅតាមគោលដៅដែលទទួលខុសត្រូវ។ ពិសេសរកឲ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់៕

0 comments:

Post a Comment