-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, February 16, 2021

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់រាជធានី-ខេត្តត្រូវ ចុះបណ្តុះបណ្តាលដល់អ្នកដែលបំរើសេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 




(ភ្នំពេញ)៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ស្រុក ត្រូវចុះទៅបណ្តុះបណ្តាល ណែនាំ និងជួយជ្រុមជ្រែងដល់អ្នកដែលបំរើសេវាល់ជាមួយប្រជាពលរដ្ឋទាំង៤តួនាទី រួមមាន៖ទី១ មេឃុំ /ចៅសង្កាត់ ទី២ ស្មៀនឃុំ/ ស្មៀនសង្កាត់ ទី៣ មេប៉ុស្តិ៍/នគរបាលឃុំ និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកទឹកចិត្តឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលរាជធានី -ខេត្តបន្តណែនាំដល់ក្រុមការងារថ្នាក់ស្រុកចុះទៅណែនាំដល់មេឃុំ /ចៅសង្កាត់ ស្មៀនឃុំ /ស្មៀនសង្កាត់ មេប៉ុស្តិ៍/នគរបាលឃុំ និងមេភូមិទាំងនៅក្រុង និងជនបទដែលជាអ្នកធ្វើការងារបំរើសេវាដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អដោយទង្វើទាំងនេះធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តនឹងគាំទ្ររាជរដ្ឋាភិបាល។ដោយសម្តេចក្រឡាហោម ស ខេងបានបន្ថែមទៀតថាការហៅពួកគាត់មកប្រជុំណែនាំពុំមែន ក្នុងន័យដើម្បីស្តីបន្ទោសនោះទេ ប៉ុន្តែដើម្បីធ្វើការតម្រង់ទិសលើកទឹកចិត្ត និងជួយជ្រុមជ្រែងឱ្យការងារពួកគាត់ធ្វើកាន់តែល្អប្រសើរឡើង។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ការផ្តល់សេវាសាធារណៈបានល្អ គឺស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្នុងនោះ មេឃុំ /ចៅសង្កាត់ ស្មៀនឃុំ /ស្មៀនសង្កាត់ មេប៉ុស្តិ៍/នគរបាលឃុំ និងមេភូមិ ផ្តល់ជូនដល់ប្រជាពលរដ្ឋនូវសេវាចាប់បាច់ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារសំខាន់ៗជាច្រើនទៀត ដូច្នេះការងារនេះយើងពុំអាចបន្ទោសពីចម្ងាយនោះទេ ត្រូវតែធ្វើការផ្ទាល់ជាមួយពួកគាត់។

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេងបានមានប្រសាសន៍លើកទឹកចិត្តឱ្យបន្ថែមការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដោយមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងជាពិសេសផ្សព្វផ្សាយពីគោលនយោបាយនេះឱ្យកាន់តែទូលាយថែមទៀតផង៕

ដោយ៖ sps-news.com, ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

0 comments:

Post a Comment