-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, January 9, 2021

យល់ដឹងសុខភាព៖ គុណ ប្រយោជន៍ទាំង១០ នៃសណ្តែកខៀវជប៉ុន ពិសេសកាត់បន្ថយការឡើងទម្ងន់

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សណ្ដែកខៀវជប៉ុន ជាអាហារមួយប្រភេទ ដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់ជំនួយដល់សុខភាពរបស់លោកអ្នកបានយ៉ាងច្រើន ជាពិសេសសម្រាប់អ្នកដែលចង់ថែរក្សារាងឱ្យស្រស់ស្អាត មិនឡើងគីឡូ។

សណ្តែកខៀវជប៉ុននេះ មិនត្រឹមតែមានគុណប្រយោជន៍ ថែមតែមានរសជាតិឆ្ងាញ់ ដែលជានិច្ចកាលប្រជាជនជប៉ុនចូលចិត្ដពិសាណាស់ ហើយបច្ចុប្បន្ននេះ ក៏ឃើញថាពលរដ្ឋកម្ពុជាយើង ពេញនិយមជ្រើសយកមកបរិភោគផងដែរ។

ខាងក្រោមនេះ គ្រាន់ជាគុណប្រយោជន៍មួយផ្នែក របស់សណ្តែកខៀវជប៉ុន ដែលលោកអ្នកមិនគួរមើលរំលង៖
១៖ ការពារជំងឺមហារីកបេះដូង
២៖ កាត់បន្ថយការចុះខ្សោយនៃការចងចាំ
៣៖ កាត់បន្ថយការឡើងទម្ងន់
៤៖ ជួយប្រពន្ធ័រំលាយអាហារ
៥៖ ជួយដល់សួត
៦៖ ជួយបង្កើនថាមពល ឱ្យរាង្គកាយមុំាមួន
៧៖ ទប់ស្កាត់ការរីកលូតលាស់របស់ដុំសាច់មិនល្អ
៨៖ ជួយជំរុញឱ្យស្ដ្រីឆាប់មានផ្ទៃពោះ
៩៖ ជួយដល់សន្លាក់ និងឆ្អឹង
១០៖ កាន់បន្ថយភាពស្មុគស្មាញក្នុងអារម្មណ៍ជាដើម។

ចំណុចគួរចងចាំ៖ អ្នកជំងឺតម្រងនោម គ្រូពេទ្យ មិនតម្រូវឱ្យពិសាទេ ព្រោះមានប្រូតេអ៊ីនខ្ពស់ ដែលបណ្ដាលឱ្យអ្នកជំងឺលើសជាតិអាស៊ីតអ៊ុយរិច និងកាន់តែជម្រុញឱ្យអ្នកជំងឺតម្រងនោម មានសភាពធ្ងន់ធ្ងរជាងមុន។ នេះបើតាមការបញ្ជាក់របស់គ្រូពេទ្យឯកទេសតម្រងនោម និងលាងឈាមនៃមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត រិទ្ធ សុវណ្ណារ៉ា៕

0 comments:

Post a Comment