-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, January 23, 2021

សាលារៀននៅខេត្តបាត់ដំបងដែលជាមណ្ឌលចត្តាឡីស័ក ប្រគល់ឱ្យលោកគ្រូ អ្នកគ្រូ ចាប់ផ្តើមបង្រៀនសិស្សឡើងវិញ

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង៖ សាលារៀនដែលដាក់ជាមណ្ឌលចត្តាឡីស័ក ក្នុងក្រុង ស្រុកនៅខេត្តបាត់ដំបងមួយចំនួន ត្រូវបានលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូអ្នកគ្រូ ឲ្យបើកដំណើរការសិក្សាឡើងវិញហើយ រួមមាន មណ្ឌលចត្តាឡីស័ក ក្រុងបាត់ដំបង វិទ្យាល័យព្រះមុនីវង្ស មណ្ឌលចត្តាឡីស័កស្រុកថ្មគោល និងមណ្ឌល ចត្តាឡីស័ក ស្រុកសង្កែ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំឱ្យរដ្ឋបាលស្រុកចំនួនបី ជាប់ព្រំដែន បន្ថែមទៀត មានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រួតពិនិត្យលទ្ធភាព ទីតាំងសាលារៀន ដែលដាក់ជាមណ្ឌលចត្តាឡីស័ក ណាមួយច្របាច់ចូលគ្នានិងត្រូវលាងសម្អាត រួចប្រគល់ជូនលោកគ្រូអ្នកគ្រូ បើកដំណើរការសិក្សាឡើងវិញ។

គណៈអភិបាលខេត្តមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំបូកសរុប លើការងារធ្វើចត្តាឡីស័ក និងផែនការបន្ត សម្រាប់មណ្ឌលចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ២១ ខែមករាកន្លងទៅនេះ។

លោក សន ឈាង ប្រធានការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំខេត្តបាត់ដំបងបានឱ្យដឹងថា នៅស្រុកជាប់ព្រំដែន ទាំងបីខាងលើនេះ មានស្រុកកំរៀង ភ្នំព្រឹក និង សំពៅលូន មានសាលាចាប់ពីបឋមដល់ វិទ្យាល័យចំនួន ១០ ត្រូវបានដាក់ជាមណ្ឌលចត្តាឡីស័កនៅឡើយ ។ ប៉ុន្តែសិស្សដែលរៀននៅសាលាទាំងអស់នេះ ត្រូវបានអាជ្ញាធរ និងលោកគ្រូអ្នកគ្រូ រៀបចំឱ្យរៀននៅតាមសហគមន៍ តាមផ្ទះប្រជាពលរដ្ឋ និង នៅទីតាំងដែលសប្បុរសជនផ្តល់ ឱ្យរៀនបណ្តោះអាសន្នសិន ដើម្បីឱ្យដំណើរការសិក្សារបស់សិស្សចូលរៀនបានតាមកម្មវិធីសិក្សាធម្មតា។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង ក្នុងបវេសនកាលឆ្នាំសិក្សាថ្មី២០២០ -២០២១ នេះ សាលាដែលបើកបវេសនកាល ចូលរៀនរួមមាន សាលាបឋមសិក្សាចំនួន៦៤៩សាលា អនុវិទ្យាល័យចំនួន ៩៦ និងវិទ្យាល័យ ២៩សាលា បូក ទាំងវិទ្យាល័យអប់រំពិសេស សាលាគរថ្លង់ផងដែរ៕

វិទ្យុជាតិកម្ពុជា៖អត្ថបទ ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបងសម្រួលការផ្សាយ៖spsnews


0 comments:

Post a Comment