-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, December 24, 2020

រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារប្រមូលទិន្នន័យស្ថិតិកសិកម្ម និងការបង្កបង្កើនផលរដូវវស្សា ឆ្នាំ២០២០

ចំនួនអ្នកទស្សនា: Views

 


កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៥ រាជធានី-ខេត្ត និងមន្រ្តី។

លោករដ្ឋមន្ត្រី បានលើកឡើងថា ស្ថិតិដំណាំកសិកម្មមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចទាំងមូលពីព្រោះវា គឺជាសូចនាករមួយអាចវិភាគ និងឆ្លុះបញ្ចាំងឱ្យឃើញនូវការប្រែប្រួល និងលើកវិធានការដើម្បីទប់ស្កាត់ នូវរាល់បាតុភាពអសកម្មដែលជះឥទិ្ធពលមកលើគម្រោង ឬកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មទាំង ក្នុងរយ:ពេលខ្លី និងរយ:ពេលវែង រួមទាំងមានវិធានការទប់ស្កាត់នូវបាតុភាពអតុល្យភាព «រវាងផ្គត់ផ្គង់ និងតម្រូវការ»។

លោករដ្ឋមន្ត្រីបន្តថា ជារៀងរាល់ឆ្នាំ ក្រសួងបានរៀបចំចងក្រង និងផ្សព្វផ្សាយឯកសារ ស្ថិតិស្តីពីដំណាំកសិកម្មប្រចាំឆ្នាំ ដែលតួលេខទាំងអស់បានធ្វើការដកស្រង់ និងបូកសរុបដោយផ្អែកទៅលើការធ្វើអង្កេតរបាយការណ៍របស់មន្ទីរ។ ការប្រមូលទិន្នន័យស្ថិតិដំណាំកសិកម្ម បានអនុវត្តដោយផ្អែកលើការបូកបញ្ចូលទិន្នន័យនៅរដូវវស្សា (ចាប់ពីខែមេសា ដល់តុលា) និងរដូវប្រាំង (ចាប់ពីខែវិច្ឆិកា ដល់ខែមីនា)។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាលទ្ធផលនៃការចុះស្រង់ស្ថិតិ ឆ្នាំ២០២០ នៃដំណាំកសិកម្មសម្រេចបានលទ្ធផលដូចខាងក្រោម៖

១៖ ដំណាំស្រូវមានផ្ទៃដីដាំដុះចំនួន ៣,៣៩០លានហិកតា ទិន្នផលជាមធ្យមប្រមាណ ៣,៣៣តោន/ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ១០ ៩១៤ ៧០៥តោន។

២៖ ដំណាំសាកវប្បកម្មរយៈពេលខ្លីមានចំនួន ១០២ ១៩១ហិកតា ទទួលបរិមាណផលចំនួន ៩ ៩៩៣ ០៣០តោន រយៈពេលវែងមានចំនួន ២១០ ៤៥៥ ហិកតា ទទួលបានបរិមាណផលចំនួន ៧២៩ ៩៤៣តោន សរុបបរិមាណផល ១០ ៧២២ ៩៧៣ តោន។

៣៖ ដំណាំឧស្សាហកម្មរយៈពេលខ្លីមានផ្ទៃដីដាំដុះចំនួន ៨៧៦ ២៥៣ហិកតា និងទទួលបានបរិមាណផលចំនួន ១២ ៦៦៧ ៩៨៩តោន។ ផ្ទៃដីដាំដុះរយៈពេលវែងមានចំនួន ២៤៦ ៨១៥ហិកតា និងអាចទទួលបានបរិមាណផលចំនួន ៣៥២ ២៧៩តោន។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីរាជការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ដែលបានយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូអំណត់ព្យាយាម ជំនះបាននូវរាល់ឧបសគ្គ ឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហការល្អ ក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងកាលៈទេសៈដែលប្រទេសជាតិ ទទួលរងនូវការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដោយឈរលើឧត្តមគតិរួមមួយ គឺគាំទ្រ និងចូលរួម «ប្រែក្លាយកសិកម្មកម្ពុជា ឲ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរ ភាពដើម្បីបង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍដោយនិរន្តរភាព» ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ ដោយចីរភាពតាមអភិក្រម និងប្រែក្លាយវិស័យនេះ ពីដំណាក់កាលផលិតកម្មបែបយថាផល ឈានទៅរកដំណាក់កាលផលិតកម្ម បែបប្រពលវប្បកម្ម ព្រមទាំងលើកកម្ពស់ពិពិធភាវូបនីយកម្មដំណាំ ដែលមានសក្តានុពល និងតម្រូវការទីផ្សារ ដែលត្រូវចូលរួមឱ្យបានសកម្មថែមទៀត ដើម្បីប្រែក្លាយមុខរបរកសិកម្មឱ្យទៅជា «កសិ-ពាណិជ្ជករ កសិកម្មគឺជាជីពចរនៃពលរដ្ឋកម្ពុជា» ទទួលបានតម្លៃបន្ថែម និងធានាបាននូវអតិរេកសម្រាប់ការនាំចេញ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានធ្វើការណែនាំបន្ថែម ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរ និងមន្រ្តីជំនាញទាំងអស់ដែលមានខ្លឹមសារទាក់ទង៖

ទី១៖ អគ្គនាយកដ្ឋានកសិកម្ម ត្រូវសម្រួលការបូកសរុបទិន្នន័យផលិតកម្មដំណាំកសិកម្មចាប់ពីឆ្នាំ២០២០ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ ពោលគឺបូកទិន្នន័យរដូវប្រាំង ជាមួយនឹងទិន្នន័យរដូវវស្សា។

ទី២៖ ត្រូវបែងចែកដំណាំសាកវប្បកម្មជា៣ក្រុមទី១-បន្លែ (ផ្លែ ដើម-ស្លឹក-ផ្កា និងមើម) ទី២-ឈើហូបផ្លែ និងទី៣-រុក្ខជាតិលម្អ ហើយត្រូវស្រង់ស្ថិតិទៅតាមក្រុមនីមួយៗ។

ទី៣៖ ត្រូវបែងចែកដំណាំឧស្សាហកម្មជា៣ក្រុមទី១-ផ្តល់ជាតិម្សៅនិងស្ករ ទី២-ផ្តល់ប្រេង សរសៃ និងសារជាតិញៀន និងទី៣-ជាគ្រឿងទេស ហើយស្រង់ស្ថិតិទៅតាមក្រុមនីមួយៗ។

ទី៤៖ មន្ទីរត្រូវធ្វើរបាយការណ៍បង្កបង្កើនផលដំណាំស្រូវ ដំណាំសាកវប្បកម្មរយៈពេលខ្លី និងដំណាំឧស្សាហកម្មរយៈពេលខ្លី (ដំណាំរដូវ) ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព។

ទី៥៖ មន្ទីរត្រូវធ្វើរបាយការណ៍បង្កបង្កើនផល ដំណាំសាកវប្បកម្មរយៈពេលវែង និងដំណាំឧស្សាហ កម្មរយៈពេលវែង ប្រចាំត្រីមាស ឆមាស និងឆ្នាំ។

ទី៦៖ អគ្គនាយកដ្ឋាន និងមន្ទីរ ត្រូវសម្របសម្រួលនិងចុះប្រមូលទិន្នន័យដំណាំកសិកម្ម ទាំងកម្រិតគ្រួសារ ការវិនិយោគនិងក្រុមហ៊ុនដីសម្បទានសេដ្ឋ-កិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ។

ទី៧៖ មន្ទីរត្រូវសម្របសម្រួលកត់ត្រាការនាំចេញកសិផលក្រៅផ្លូវការ តាមខេត្តនីមួយៗលើមុខដំណាំសំខាន់ៗ និងរាយការណ៍មកអគ្គនាយកដ្ឋានកសិកម្មជាប្រចាំថ្ងៃ ព្រមទាំងត្រូវសហការក្តាប់ ឱ្យបានអំពីការនាំចូលកសិផលតាមច្រកព្រំដែននានា។

ទី៨៖ អគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានផែនការ ស្ថិតិ ត្រូវរៀបចំប្រព័ន្ធប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យស្ថិតិកាន់តែមានភាពសុក្រឹត។

ទី៩៖ មន្ទីរត្រូវរាយការណ៍ទិន្នន័យគ្រប់ប្រភេទ តាមទម្រង់ដែលបានកំណត់ ទៅស្ថាប័នពាក់ព័ន្ធឱ្យទាន់ពេលវេលា និងមានសង្គតិភាព។

ទី១០៖ មន្ទីរទាំងអស់ត្រូវក្តាប់ឲ្យបាននូវសកម្មភាពរបស់ក្រុមហ៊ុន អង្គការ និងសហគមន៍នានា ដែលទាក់ទងការងារកសិកម្ម ដើម្បីស្នើសុំកិច្ចសហការតាមគ្រប់រូបភាព៕

0 comments:

Post a Comment