-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, September 19, 2025

រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការព្យាបាលដល់វីរកងទ័ពរងរបួសភ្នែក កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងពិនិត្យការថែទាំព្យាបាល វីរកងទ័ពដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញគ្រប់ផ្នែក ជាពិសេសផ្នែកចក្ខុសាស្រ្ត នៃមន្ទីរពេទ្យព្រះអង្គឌួង។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសបងប្អូនកងទ័ព ដោយបានធ្វើសកម្មភាពភ្លាមៗ និងបញ្ជូនមកមន្ទីរពេទ្យព្រះអង្គឌួង ពិនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា ចំគោលដៅ ប្រកបដោយប្រសិទ្ធភាព។

លោកសាស្រ្តាចារ្យ ក៏បានចូលរួមដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសកម្រិតឯកទេស ជាមួយគ្រូពេទ្យជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យនិងបញ្ជាក់បន្ថែមលើភាពច្បាស់លាស់នៃវិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ និងវិធីសាស្រ្តនៃការព្យាបាល ដោយឈរលើគោលការណ៍ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព៕

0 comments:

Post a Comment