-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, August 7, 2025

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រ សន្តិភាព គាំទ្រកងកម្លាំង ក្នុងកិច្ចការការពារបូរណភាពទឹកដី និងទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូបមកវិញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រ សន្តិភាព គាំទ្រកងកម្លាំង ក្នុងកិច្ចការការពារបូរណភាពទឹកដី និងទាមទារឲ្យថៃដោះលែងយោធិនយើង ចំនួន១៨រូបមកវិញ និងគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរដាច់ខាត ក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ឲ្យបានឆាប់រហ័ស។

តាមរយៈ Facebook ផ្លូវការរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ មានខ្លឹមសារយ៉ាងដូច្នេះថា៖

«ខ្ញុំមានការរំភើប ដោយក្នុងមួយរយៈនេះ បានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នា សំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើង ក្នុងកិច្ចការការពារបូរណៈភាពទឹកដី ក៏ដូចជាការទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។

សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដើម្បីឈានទៅបញ្ចប់សង្គ្រាម។

រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរដាច់ខាត ក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ ឲ្យបានឆាប់រហ័ស។

ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។

ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាល បាននិងកំពុងបន្តព្យាយាម តាមរយៈគ្រប់យន្តការ ដើម្បីទាមទាឲ្យមានការដោះលែងពួកគេ ឲ្យវិលត្រលប់មកកម្ពុជាវិញ ឲ្យបានឆាប់រហ័សជាទីបំផុត»៕

0 comments:

Post a Comment