-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, August 5, 2025

និស្សិតនៃរាជបណ្ឌិត្យសភា បង្កើតចលនាប្រមូលហត្ថលេខា ដាក់ញត្តិទៅស្ថានទូតធំៗនៅកម្ពុជា ដើម្បីសុំអន្តរាគមន៍ដោះលែងទាហានកម្ពុជាទាំង១៨រូប និងប្រឆាំងសង្រ្គាមឈ្លានពាន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រុមនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតចលនាប្រមូលហត្ថលេខា ដើម្បីដាក់ញត្តិទៅស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងគោលបំណងសុំអន្តរាគមន៍ឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប និងបង្ហាញគោលជំហរប្រឆាំងសង្រ្គាមឆ្លៀនពានរបស់សៀមមកលើកម្ពុជា។ នេះបើតាមសេចក្ដីអំពាវនាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបណ្ដាញព័ត៌មាន  ទទួលបាន។

សារអំពាវនាវនោះបានបញ្ជាក់ថា៖ «ស្ថិតក្នុងស្ថានភាពសន្តិភាពដ៏ផុយស្រួលប្រឈមនឹងការផ្ទុះសង្គ្រាមគ្រប់ពេលវេលានៅតំបន់ព្រំដែនកម្ពុជា-សៀម និងការរំលោភលើបទឈប់បាញ់របស់ភាគីសៀម ព្រមទាំងបានចាប់ទាហានកម្ពុជាចំនួន១៨រូប នៅក្នុងទឹកដីកម្ពុជា និងបង្កើតលេសពន្យារពេលមិនព្រមដោះលែងទាហានកម្ពុជា»។

ចលនានេះ ផ្ដួចផ្ដើមឡើងដោយក្រុមនិស្សិតថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ ជំនាន់៩.២ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោក សែមស័ក្តិ សិនា ទីប្រឹក្សាផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំ។

អាស្រ័យហេតុនេះ លោក-លោកស្រី នាងកញ្ញា បងប្អូនខ្មែរ សិស្ស-និស្សិត និងបញ្ញវន្តគ្រប់រូបអាចចូលរួមចុះហត្ថលេខាដោយផ្ទាល់លើញាត្តិ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៩៖០០ ព្រឹក ដល់ ១៧៖០០ល្ងាច នៅក្នុងអគារឥន្ទ្រទេវី រាជបណ្ឌិត្យសភាកម្ពុជា៕


0 comments:

Post a Comment