-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, July 1, 2025

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម

ចំនួនអ្នកទស្សនា: Views

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគម្រោង និងថ្នាក់ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានស្នេីឲ្យក្រុមការងារដោះស្រាយ ឲ្យលទ្ធភាពក្នុងប្រេីប្រាស់គ្រឿងចក្រ និងកម្លាំងពលកម្មដេីម្បីជួសជុលផ្លូវថ្នល់ដែលរងការប៉ះពាល់ដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដេីម្បីឲ្យការសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ទទួលជោគជ័យ និងសម្រេចតាមផែនការកំណត់ ។ ទន្ទឹមនឹងនោះក្រុមការងារត្រូវបង្កេីនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួសជុលផ្លូវ លុបជង្ហុក និងដោះស្រាយការប៉ះពាល់តាមការដ្ឋាននីមួយៗ ឲ្យល្អប្រសេីរ។

ក្នុងឱកាសនោះដែរ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក៍បានឯកភាពយល់ព្រមតាមការលេីកឡេីង និងសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ដោយបានឲ្យក្រុមហ៊ុនទទួលម៉ៅការបង្កេីនក្រុមជាង និងពន្លឿនដោះស្រាយផលប៉ះពាល់ទៅតាមភាពចាំបាច់ឲ្យលឿនតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

គូសបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម មកដល់បច្ចប្បន្ននេះបានសម្រេចជាង ៧៩% ហេីយ៕

0 comments:

Post a Comment