-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, June 20, 2025

លោកឪស៊ុច ថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា, លោកឪស៊ុច ប្រកាសថ្វាយជីវិតក្នុងទឹកដីខ្មែរ (Video inside)

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទទួលស្វាគមន៍លោកឪស៊ុច រួមទាំងព្រះតេជគុណគ្រប់អង្គឱ្យតែជាខ្មែរ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលានោះ លោកឪស៊ុច បានចេញវីដេអូថ្មីមួយ ដោយបានថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា។

បន្ថែមលើសពីនេះ លោកឪស៊ុច ប្រកាសថ្វាយ និងបូជាជីវិតជូនព្រះមហាក្សត្រខ្មែរ និងថ្វាយឧទ្ទិសក្នុងទឹកដីខ្មែរ និងសូមជូនពររដ្ឋាភិបាលកម្ពុជា សុខសប្បាយគ្រប់គ្រងប្រទេសក្នុងសន្តិភាព មានសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥បានប្រកាសស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) រួមទាំងព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ពីប្រជាជនថៃ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលា។

តាមរយៈបានបណ្តាញសង្គម Facebook ផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា៖ «ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។

មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការ​បញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។

រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ»៕

0 comments:

Post a Comment