-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, June 13, 2025

សម្ដេចតេជោ ហ៊ុន សែន៖ «ប្រសិនបើថៃនៅតែប្រមាថកម្ពុជា យើងនឺងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើទំនិញក្នុងស្រុក»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានមានប្រសាសន៍ថា «យើងចង់ទំនាក់ទំនងល្អ តែបើគេមិនចង់ធ្វើមិត្តជាមួយ យើងគឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋានៈជាជាតិសាសន៍មួយថ្លៃថ្នូរ, គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង»។ ប្រសាសន៍របស់សម្ដេចតេជោបែបនេះ ឆ្លើយតបនឹង Comment របស់លោក ឌួង ឆាយ ក្នុងសារផ្ដល់យោបល់ បិទការផ្សាយភាពយន្តថៃ នឹងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា។

សារឆ្លើយតបរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់លោក ឌួង ឆាយ មានខ្លឹមសារដូចតទៅ៖

លោក ឌួង ឆាយ៖ «បាទកូនសូមគាំទ្រសម្តេចបិតាសន្តិភាព»។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបយ៉ាងដូច្នេះថា៖ «ថ្ងៃមុនពុកទប់ស្កាត់កូនលើកឡើង លើការធ្វើពហិការមិនប្រើទំនិញថៃព្រោះមិនទាន់ដល់ពេល និងទុកពេលចរចាសិន។ ពេលនេះដល់ពេលហើយដែលយើងត្រូវធ្វើ។ អ៊ីនធើណែតថៃបាត់ចំណូលក្នុងមួយឆ្នាំប្រម៉ានជាង១០០លានដុល្លារ។ ខ្សែភាពយន្តលែងបានបញ្ចាំងដែលខាតលុយផងមិនបានផ្សព្វផ្សាយវប្បធម៍ខ្លួនផង។ ប្រសិនបើនៅតែប្រមាថកម្ពុជាយើង នឹងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុងជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញដែលធ្វើឲ្យអ្នកផលិតរបស់ថៃបាត់បង់ទីផ្សារ ដែលមួយឆ្នាំប្រម៉ាណជាង៤ពាន់លានដុល្លារ។

យើងចង់ទំនាក់ទំនងល្អតែបើគេមិនចង់ធ្វើមិត្តជាមួយយើងគឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋានៈជាជាតិសាសន៍មួយថ្លៃថ្នូរ។ គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង»៕


0 comments:

Post a Comment