-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, June 14, 2025

ឯកឧត្តម អ៊ូ រ៉ាស៊ី ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ ជូនកងទ័ពជួរមុខ នៅខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

ព្រះវិហារ៖ ដោយមានការណែនាំ នឹងចង្អុលបង្ហាញ ពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូ រ៉ាស៊ី ប្រធានក្រុមការងារទទួលបន្ទុកតំបន់ឆ្នេរខាងកើត (East Coast) បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានរដ្ឋ អនុប្រធានរដ្ឋ និងសមាជិក សមាជិកា ចំណុះឲ្យតំបន់ឆ្នេរខាងកើត មកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ មកជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៨ ទិសទីមួយប្រាសាទព្រះវិហារ។

អំណោយដែលបានប្រគល់ជូន មានដូចក្នុងរូបភាពដែលភ្ជាប់មកជាមួយ គ្រឿងឧបភោគ បរិភោគរួមមាន៖ មីជាតិ120កេះ, ទឹកសុទ្ធកម្ពុជា160កេះ, ទឹកសុទ្ធ50យួរ ,បារីហ្វីន50សុង ,កាហ្វេ80ប្រអប់, ត្រីងៀត50គីឡូក្រាម,ត្រីប្រាហើម30គីឡូក្រាម,ឆៃប៉ូវផ្អែម20គីឡូក្រាម ,សាច់ក្រក10 គីឡូក្រាម ,ទឹកស៊ីអ៊ីវរូបគោ30យួរ, ទឹកត្រី30 យួរ,ត្រីខ80យួរ ,ប្រហុក40ក្រឡ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនធំដូចជា វិទ្យុទាក់ទង22គ្រឿង ,PowerBank + ខ្សែសាក37គ្រឿង, កាមេរ៉ាបង្កប់10គ្រឿង, ថ្នាំពេទ្យ835ប្រអប់, អាវភ្លៀង100អាវ, ខ្សែអង្រឹង5ដុំ, កៅស៊ូតង់(3x5)10 សន្លឹក, ថ្នាំដុសធ្មេញ30ឈុត,បាវ1,000បាវ។ 

ក្នុងឱកាសសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ ឯកឧត្តម អ៊ូ រ៉ាស៊ី បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់យើងទាំងអស់គ្នានេះ គឺជាថាមពលជំរុញទឹកចិត្តបងប្អូនកងកម្លាំងប្រដាប់ អាវុធទាំងអស់ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានជាស្រេចក្នុងបុព្វហេតុខឿនការពារជាតិរបស់កម្ពុជា ពិតជារឹងមាំហើយ កាន់តែខ្លាំងក្លាបំផុត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អ៊ូ រ៉ាស៊ី ក៏បានបញ្ជាក់នូវការដឹងគុណ អរគុណចំពោះកងទ័ពកម្ពុជា ដែលឈរជើងនៅជួរមុខ ហើយក្នុងនាមជាបងនិងជាប្អូន និងខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រជាស្បៀង ជាសម្ភារៈ ជូនដល់បងប្អូនបន្តទៀត ក្នុងស្មារតីសាមគ្គីជាតិ ៕ អត្ថបទ បាន ចក់

0 comments:

Post a Comment