-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, May 6, 2025

ក្រសួងទេសចរណ៍ រៀបចំបរិច្ចាគឈាមក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

កម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ធ្វើឡើងដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និងខួបលើកទី៧០ ឆ្នាំ កាកបាទក្រហមកម្ពុជា។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ មន្ត្រីកិច្ចសន្យានៃក្រសួងទេសចរណ៍ ព្រមទាំងក៏មានការអញ្ជើញចូលរួមសម្របសម្រួលពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកគ្រូ អ្នកគ្រូពេទ្យ សរុបចំនួន ៣១០រូប។

សូមជម្រាបថា ទិវានេះ ដើម្បីរំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ១៨៥៣ និងថ្ងៃកំណើតលោក ហង់រី ឌុយណង់ - ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា និងជាឱកាសផ្សព្វផ្សាយព័ត៌មានឲ្យពលរដ្ឋទូទាំងសកលលោកបានដឹង និងយល់ជ្រួតជ្រាបពីអ្វីដែលចលនាអន្តរជាតិ រួមជាមួយសមាគមជាតិ និងកម្លាំងអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោកជិត១៥លាននាក់ តែងតែបាន និងកំពុងខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នករងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាតជាសកលនានា សង្គ្រាម និងជម្លោះប្រដាប់អាវុធផង ឲ្យឥបានរស់នៅ ក្នុងពិភពលោកមួយដែលកាន់តែមានសុវត្ថិភាពជាងមុន និងមានសុខសន្តិភាពជារៀងរាល់ថ្ងៃ៕

0 comments:

Post a Comment