-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, April 29, 2025

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្តុះបណ្តាលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមដែលជាមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការ កហសវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិក្ខាកាមជាសិស្សមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងលោក លោកស្រី ប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសរុបចំនួនប្រមាណ ៤៥០ អង្គ/រូប។

សិក្ខាសាលាបណ្តុះបណ្តលនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែក និងបញ្ជ្រាបការយល់ដឹងបន្ថែម លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិបទកម្ពុជា ជាពិសេសលទ្ធផលនៃការវិភាគពីទំនាក់ទំនងរវាងថវិកាសាលា និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ ជូនដល់សិក្ខាកាមមន្ត្រី និងកម្មសិក្សាការីទាំងអស់ មុននឹងទៅបំពេញតួនាទីរបស់ខ្លួន ជាមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយបញ្ចប់វគ្គសិក្សានាពេលខាងមុខ។

កម្មវិធីបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញចែករំលែកលើប្រធានបទសំខាន់ចំនួន ៣ រួមមាន (ទី១) ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តកិច្ចការហិរញ្ញវត្ថុ នៅតាមសាលារៀន, (ទី២) ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់សាលារៀន និងការិយាល័យអប់រំក្រុង-ស្រុក និង (ទី៣) ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក្នុងសាលារៀន។ ទន្ទឹមនេះ, ក៏មានការចែករំលែកពីលទ្ធផលនៃការសិក្សា និងវិភាគពីទំនាក់ទំនងរវាងថវិកាសាលារៀន និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ។

ជារួម តាមរយៈការបង្ហាញអំពីលទ្ធផលនៃការវាយតម្លៃខាងលើ អង្គសិក្ខាសាលាបានយល់ដឹងបន្ថែមអំពីឧបករណ៍វាយតម្លៃគន្លឹះៗ ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិធីសាស្រ្តវាយតម្លៃបែបវិទ្យាសាស្រ្ត លើប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ នៅក្នុងកម្រិតសាលារៀន និងស្ថានភាពជារួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្នាក់ក្រោមជាតិ ពិសេសនៅកម្រិតសាលារៀន ក្នុងន័យពង្រឹងប្រសិទ្ធភាពបន្ថែមទៀត នៃការប្រើប្រាស់ថវិកាដំណើរការសាលារៀន។

ទន្ទឹមនេះ បណ្ឌិតអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ព្រមទាំងបណ្តុះឆន្ទៈ និងស្មារតីធ្វើការងារជាក្រុម ដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

បណ្ឌិតអនុរដ្ឋលេខាធិការ បានថ្លែងអំណរព្រះគុណ និងអរគុណដល់សិក្ខាកាមជាសិស្សមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលបានចួលរួមស្តាប់នូវបទបង្ហាញ យ៉ាងយកចិត្តទុកដាក់ ព្រមទាំងលើកឡើងនូវសំណួរ ព្រមទាំងពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដែលបានផ្តល់នូវចំណេះដឹង និងធាតុចូលបន្ថែមជូនដល់អង្គសិក្ខាសាលាទាំងមូល៕

0 comments:

Post a Comment