-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, April 19, 2025

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតថ្លែងអំណរគុណជូនមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នពាក់ព័ន្ធ សម្រាប់ការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតី ស៊ី ជីនពីង

ចំនួនអ្នកទស្សនា: Views

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានចេញសារលិខិតថ្លែងអំណរគុណចំពោះមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នដែលមាន ការពាក់ព័ន្ធ សម្រាប់ការចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាភ្ញៀវបរទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានលេងកម្សាន្តប្រកបដោយភាពរីករាយ ថែរក្សាបាននូវប្រពៃណីវប្បធម៌ ដ៏ល្អផូរផង់របស់ខ្មែរ។

កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្ដល់ឱកាសឱ្យកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក៏ដូចជាប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរ ក្នុងសេចក្ដីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។

ទន្ទឹមនឹងនេះផងដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះកងកម្លាំងគ្រប់ផ្នែកទាំងអស់ ដែលបានចូលរួមសហការការពារសន្តិសុខ សុវត្ថិភាពជូនលោក XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៥ ប្រកបដោយសុខសុវត្ថិភាពនិងទទួលបានជោគជ័យគួរជាទីមោទនៈ។ បេសកកម្មនេះ បាននាំមកនូវមោទកភាព កិត្តិយស និងកិត្យានុភាពសម្រាប់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិយើងផងដែរ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានប្រភេទទ័ព ទ័ពជំនាញ និងស្ថាប័នដែលមានការពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំងអស់ សូមមានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

0 comments:

Post a Comment