-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, March 19, 2025

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា កោតសរសើរ ស.ស.យ.ក វិស័យព័ត៌មាន ដែលចូលរួមបំពេញបេសកកម្មរៀបចំដំណើរទស្សនកិច្ចរបស់ពលរដ្ឋទៅកាន់ខេត្តភូមិភាគឦសាន ដោយជោគជ័យ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានការកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យព័ត៌មាន ដែលបានចូលរួមបំពេញបេសកកម្មរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ខេត្តតាមព្រំដែនភាគឦសាននៃប្រទេស ក្នុងចំនួន៥ខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរនគិរី ដែលក្រសួងព័ត៌មាន ជាអ្នកសម្របសម្រួលរៀបចំ បានដោយជោគជ័យ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃថាក្នុងរយៈពេលកន្លងមកនេះ ស.ស.យ.ក. វិស័យព័ត៌មាន បានធ្វើកិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំេពញ ព្រមទាំងបានចូលរួមធ្វើសកម្មភាពមនុស្សជាច្រើនផងដែរ។

ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលជួបសំដែងការគួរសម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ថ្នាក់ដឹកនាំ សមាជិកទាំងអស់ នៃស.ស.យ.ក វិស័យព័ត៌មាន ក្នុងសកម្មភាពមនុស្សធម៍ កិច្ចការងារសង្គម ក្នុងវិស័យកីឡា ព្រមទាំងសកម្មភាពជាច្រើនទៀតដែលបំរើដល់វិស័យព័ត៌មាន និងសង្គមជាតិ។

តាមរយៈនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការតម្រង់ទិសដល់ក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន ត្រូវបន្តពង្រេឹងសាមគ្គីភាព និងមានកិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់បណ្តាក្រសួង ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកបេសកកម្ម និងកិច្ចការងាររបស់ខ្លួន ក្នុងការបន្តចូលរួមចំណែកសម្រាប់សកម្មភាពសង្គម ការងារមនុស្សធម៌ និងកិច្ចការងារដទៃទៀតដែលបំរើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងប្រទេសជាតិអោយបានកាន់តែរីកចម្រើនបន្ថែមទៀត។

បើតាម ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ក៏បានជម្រាបពីដំណើរការងាររួមរបស់ ស.ស.យ.ក. វិស័យព័ត៌មាន តាំងពីឆ្នាំ២០១៧ ដែលកាលនោះមានសមាជិកតែជាង ១៩០នាក់ប៉ុណ្ណោះ តែមកដល់ពេលនេះមានសមាជិកចុះឈ្មោះចូលថ្មីបន្ថែមកើនរហូតចំនួន ៤៣៦នាក់។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស.ស.យ.ក.វិស័យព័ត៌មាន តែងតែចូលរួមក្នុងសកម្មភាពការងារសង្គមបានជាច្រើន ព្រមទាំងសកម្មភាពផ្សេងៗមួយចំនួនជាមួយរាជរដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័ន ពិសេសបានបំពេញតួនាទី និងកិច្ចការងារស្របតាមផែនការដែលបានដាក់ចេញដោយឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានគោរពស្នើសុំលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើជាប្រធានកិក្តិយស សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ដើម្បីជួយតម្រង់ឱ្យសកម្មភាពការងាររបស់ ស.ស.យ.ក. វិស័យព័ត៌មានបានកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ឯកភាពទទួលធ្វើជាប្រធានកិត្តិយស សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន៕

0 comments:

Post a Comment