-->
skip to main | skip to sidebar
គេហទំព័រ ស្ពាន សន្តិភព
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
    • កីឡាា
  • វប្បធម៌
  • កីឡា
  • ជីវិតកំសាន្ត
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Popular Posts

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សា...
  • អាជ្ញាធរជាតិអប្សរា កំពុងពង្រីកផែនការទេសចរថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវ ដែលមកលេងតំបន់អង្គរ
    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវ ដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយ...
  • ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»
    (ប៉ៃលិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ...
  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ
    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបា...
  • ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, តំណាងក្រុមហ៊ុនធំៗរបស់អាម៉េរិក ចាប់អារម្មណ៍ក្នុងការទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា
    (ភ្នំពេញ)៖  លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណ...
  • ក្រសួងទេសចរណ៍ ជូនដំណឹងពីការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ង...
  • សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ផ្ទះថ្មីជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅស្រុកប្រាសាទបល្ល័ង្ក
    ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ជួន...
  • អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មលេខ១៣ នៃប្រាសាទឥដ្ឋ លើភ្នំបាខែង ក្នុងដំណាក់កាលទី១
    (សៀមរាប)៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ...
  • មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់សាធារណជន សូមជួយបន្តផ្សព្វផ្សាយ អំពីសារសំខាន់ប្រាក់រៀល និងចូលរួមប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើន
    (ពោធិ៍សាត់)៖  លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅខេត្តពោធិ៍សាត់ ជួយផ្សព្វ ផ្ស...
  • ការចងក្រងឯកសារដើរតួនាទីសំខាន់ នៅក្នុងវិស័យអភិរក្សធនធានបេតិកភណ្ឌ !
    (សៀមរាប​)៖  ការអភិរក្ស គឺជាសកម្មភាពនៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញ នូវមរតកបុរាណដើម្បីរក្សាទុកកុំឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោ...

Categories

  • ទេសចរណ (3)
  • ទេសចរណ៍ (13)
  • ព័ត៌មានកីឡា (17)
  • ព័ត៌មានជាតិ (2213)
  • ព័ត៌មានសន្តិសុខ (52)
  • ព័ត៌មានសន្តិសុខជាតិ (7)
  • ព័ត៌មានសុខភាព (4)
  • ព័ត៌មានសេដ្ឋកិច្ច (2)
  • ព័ត៌មានអន្តរជាតិ (14)
  • សន្តិសុខសង្គម (59)
  • សេដ្ឋកិច្ច (21)

Wednesday, November 13, 2024

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views
ថ្ងៃចេញផ្សាយ: November 13, 2024 sps-news.com No comments

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង៕

 

អ្នកនិពន្ឋ: ព័ត៌មានជាតិ
Newer Post Older Post Home

0 comments:

Post a Comment



Popular Posts

  • ព្រឹកនេះ សម្តេចតេជោហ៊ុនសែនអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅវិមានសន្តិភាព
  • ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង
  • មន្ទីរសុរិយោដីខេត្តព្រះសីហនុចុះពិនិត្យវាស់វែងទីតាំងដី តាមពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋ ប្ដឹងទប់ស្កាត់ ផ្អាកផ្ដល់វិញ្ញាបនបត្រ20ប័ណ្ណ ក្នុងទំហំដី135ហិចតា ដែលមានទំនាស់ជិត20ឆ្នាំ
  • ព្រឹកថ្ងៃនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្រុងតាខ្មៅ
  • ទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ
  • សង្វៀនជល់មាន់ បើកលេងយ៉ាងពេញទំហឹងក្នុង ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
  • មេឈ្មួញធ្វើសារាចរណ៍រកស៊ីឈើយ៉ាងរលូននៅកំបន់D3ស្រុកស្នួលខេត្តក្រចេះ
  • ព្រះវិហារករណីបទល្មើសនេសាទដាក់រ៉ាវក្រុងព្រះវិហារនិងស្រុកត្បែងមានជ័យ។ជាអាណាធិបតេយ្យនៅចំណុចអូរព្រាលនិងចំណុចព្រែកអញ្ចាញ។
  • ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ មួយន្លែងលេងយ៉ាងបានយ៉ាងរលូនគ្មាន អាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបសោះឡើយ
  • រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ ដែលស្ថិតនៅខេត្តកំពង់ធំ កំពុងមានការការចាប់អារម្មណ៍ពីភ្ញៀវទេសចរ

 
រក្សាសិទ្ធិ: © 2020. គេហទំព័រ ស្ពាន សន្តិភព -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE វ៉ាន់ ស៊ីម ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 ….