-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, September 30, 2024

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បងត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ដើម្បីត្រៀមធ្វើការហោះហើរយន្តហោះខ្នាតតូចក្នុងស្រុក នៅចុងខែវិច្ឆិកាខាងមុខ

ចំនួនអ្នកទស្សនា: Views

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង បានរៀបចំធ្វើការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខ។

ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញ នេះធ្វើឡើងក្រោមការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ Union Development Group។

ឯកឧត្តម ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញានេះថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ»។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណងវិស័យទេសចរណ៍។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត ១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕

0 comments:

Post a Comment