-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, March 11, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា»។

សម្ដេចធិបតីបានបន្តថា ក្រៅពីសមិទ្ធផលខាងលើនេះ សម្ដេចបានគូសរំលេចអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម ដោយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត៖ គម្រោងបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រពន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធអេឡិចត្រនិកពន្ធដារនិងគយ ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនិងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រព័ន្ធចុះបញ្ជីអាជីវកម្មនិងផ្ដល់អាជ្ញាបណ្ណ ប្រព័ន្ធអប់រំឌីជីថលនិងអេឡិចត្រនិក ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ប្រព័ន្ធគ្រប់គ្រងដីធ្លីនិងយានយន្តជាដើម។

ក្នុងនោះថ្នាលផ្លាស់ប្ដូទិន្នន័យកម្ពុជា Cambodia Data Exchange (CAMDX) ដែលជាថ្នាលគន្លឹះមួយ បាននិងកំពុងប្រើប្រាស់ដោយស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការចែករំលែកនិងផ្លាស់ប្ដូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ជ័យលាភីអន្តរជាតិក្នុងកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល Future of Government Award 2022 ផងដែរ។ នេះជាមោទនភាពមួយថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងារឌីជីថលូបនីយកម្មក្នុងវិស័យរដ្ឋាភិបាល៕

0 comments:

Post a Comment