-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, January 12, 2024

មន្ត្រីជាន់ខ្ពស់អាជ្ញាធរទន្លេសាប ដឹកនាំកិច្ចប្រជុំការងារពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក ក្នុងខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ:ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅតំបន់ជុំវិញបឹងទន្លេសាប, លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការចុះពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ មករា ឆ្នាំ២០២៤ ។

​កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គលេខាធិការ, អគ្គលេខាធិការរង,ប្រធាននាយកដ្ឋាន, និងក្រុមការងារអាជ្ញាធរទន្លេសាប, ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ពន្ធ័ថ្នាក់ជាតិ, មន្ទីរ, អង្គភាពជំនាញ, កងកម្លាំង, អាជ្ញាធរដែនដីរដ្ឋបាលថ្នាក់មូលដ្ឋានស្រុក, និងឃុំពាក់ព័ន្ធ ក្នុងខេត្តសៀមរាប ចំនួនសរុប ៨៩នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ែល តូនី បានជម្រាបជូនអង្គប្រជុំពីសក្តានុពល ដ៏មានសារៈសំខាន់ នៃបឹងទន្លេសាប និងបញ្ហាប្រឈមដែលបាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បឹងទន្លេ សាបនាពេលបច្ចុប្បន្ន ដោយកត្តាធំៗគឺ កត្តាធម្មជាតិ (បម្រែបម្រួលអាកាសធាតុ) និងកត្តាមនុស្ស ។ ក្នុងស្មារតីទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរទន្លេសាប ជាសេនាធិការឱ្យរាជរដ្ឋាភិបាល រួមជាមួយភារកិច្ចទទួលខុសត្រូវ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ១៩៧ អនក្រ.បក ។ ជាពិសេសការចូលរួមលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ។

ឯកឧត្តម បន្តថា ការរៀបចំកិច្ចប្រជុំពិភាក្សានេះឡើង ក្នុងគោលបំណង ដើម្បីពិភាក្សាលើចំណុចចំនួន ៥ ដែល ទី១- ការបង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ។ ទី២- ពិភាក្សាលើបញ្ហាពាក់ព័ន្ធតំបន់១, តំបន់២, និងតំបន់៣ ។ ទី៣- ចែករំលែក និងផ្លាស់ប្តូរព័ត៌មានទិន្នន័យតំបន់១, តំបន់២, និងតំបន់៣ ក្នុងខេត្តសៀមរាប ។ ទី៤- រួមសហការជាមួយក្រសួង-ស្ថាប័នមន្ទីរជំនាញពាក់ពន្ធ័, ថ្នាក់ដឹកនាំខេត្ត, កងកម្លាំង,អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្នុងការចូលរួមការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថានតំបន់១, តំបន់២, និងតំបន់៣នៃតំបន់បឹងទន្លេសា ប ។ ទី៥ ដាក់ផែនការ កម្មវិធីចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

ក្នុងកិច្ចពិភាក្សា បានផ្លាស់ប្តូរមតិយោបល់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមក កិច្ចប្រជុំបានឯកភាពគ្នា នូវចំណុចមួយចំនួនដូចជា កំណត់ បន្តកិច្ចសហការរវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ។ ការផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចលម្អៀង នៃទិន្នន័យរបស់អាជ្ញាធរទន្លេសាប និងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ ការចែករំលែកទិន្នន័យ-ព័ត៌មានរួម និងបច្ចេកទេស រវាងស្ថាប័នពាក់ព័ន្ធ ការដាក់ផែនការ កម្មវិធីចុះអនុវត្តន៍ការងារតាមតំបន់ជាក់ស្តែង ការទទួលបានការយល់ដឹងពីសកម្មភាព និងការងារស្នូលរបស់អាជ្ញាធរដែនដី ក្នុងការចូលរួមអនុវត្តន៍ទប់ស្កាត់ និងការការពារតំបន់ព្រៃលិចទឹក ធនធានជលផល ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងដែនសមត្ថកិច្ច និង បន្តអនុវត្តន៍តាមស្មារតីខ្លឹមសារ អនុក្រឹត្យលេខ១៩៧ បន្តទៀត ៕

ដោយ : dara (ប្រភព៖អាជ្ញាធរទន្លេសាប)

0 comments:

Post a Comment