-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, December 30, 2023

លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត របស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណប្សប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណប្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី៩ ដល់ទី១០ ខែធ្នូ ឆ្នាំ២០២៣ ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៦០០នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

នាឱកាសដ៏ពិសេសនេះ អង្គពិធីបានបង្ហាញការអបអរសាទរជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានមហាសន្និបាត បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្ស និងបានសាទរ លោក ហ៊ុន ម៉ានី ដែលមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ក្រោយបានស្តាប់ការអានសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត និងការប្រកាសសមាសភាពដែលត្រូវបានជ្រើសតាំងរួចមក លោក ហ៊ុន ម៉ានី បានថ្លែងរំលឹកពីដំណើរប្រវត្តិសាស្ត្រដែលកម្ពុជា បានឆ្លងកាត់ជាច្រើនដំណាក់កាល គិតចាប់ត្រឹមពីការទទួលបានឯករាជ្យ ការឆ្លងកាត់សម័យសង្គមតរាស្ត្រនិយម សម័យសង្គ្រាម របបប្រល័យពូជសាសន៍ខ្មែរក្រហម និងដំណាក់កាលនៃការតស៊ូ រំដោះប្រទេសពីរបបខ្មែរក្រហម ឈានដល់ដំណើរស្វែងរកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនដោយគណបក្សប្រជាជន។

មកដល់ចំណុចនេះ លោកបានរំលឹកជូនសមាជិកសមាជិកាបក្ស នូវខួប ៧០ឆ្នាំនៃការទទួលបានឯករាជ្យជាតិ, ខួប ២៥ឆ្នាំ នៃការទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន, និងការជិតមកដល់នៃខួប ៤៥ឆ្នាំនៃទិវាជ័យជម្នះ ៧មករាផងដែរ។

ផ្សាភ្ជាប់ចំណុចខាងលើដែរ លោក ហ៊ុន ម៉ានី ក៏បានផ្ដល់ទស្សនទានជុំវិញសណ្ដាប់ធ្នាប់ពិភពលោក ស្ថានភាពប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ បរិបទវិបត្តិជំងឺកូវីដ១៩ បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាសង្គ្រាម ដែលបាន និងកំពុងជះឥទ្ធិពលមកលើសេដ្ឋកិច្ចនិងនយោបាយសកល និងកម្ពុជា។

យ៉ាងណាក្តី លោកបានគូសបញ្ជាក់ថា កម្ពុជានៅតែរក្សាបាននូវភាពធន់ ដោយរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ព្រមទាំងបំពេញបានយ៉ាងល្អប្រសើរនូវកាតព្វកិច្ចកម្ពុជាក្នុងកិច្ចការអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ជូនសមាជិក សមាជិកា ចំពោះជំហានឆ្ពោះទៅមុខ របស់កម្ពុជា ក្នុងការឈានទៅសម្រេចមហិច្ឆតាប្រែក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

លោក ហ៊ុន ម៉ានី បានណែនាំឲ្យសមាជិក សមាជិកា ទាំងអស់ពង្រឹងភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នលើគ្រប់វិស័យ ស្របតាមមាគ៌ានយោបាយដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមជាកម្លាំងក្នុងការអភិវឌ្ឍជាតិ ការពាររដ្ឋធម្មនុញ្ញ សន្តិភាព ប្រជាធិបតេយ្យ អធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងប្រជាជន ធានាបាននូវកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងគោលនយោបាយការបរទេសដ៏ត្រឹមត្រូវ។

លោកបានណែនាំ ដល់សមាជិក សមាជិកា បក្សទាំងអស់ឲ្យចូលរួមបំពេញតួនាទីភារកិច្ចទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងគណបក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលនយោបាយគណបក្ស ព្រមទាំងទស្សនវិស័យដឹកនាំរបស់ សម្ដេចធិបតី និងសូមឲ្យធ្វើការបន្តផ្សព្វផ្សាយសេចក្ដីសម្រេចរបស់មហាសន្និបាតវិសាមញ្ញរបស់គណបក្ស ជូនដល់សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋានទាំងអស់ឲ្យបានជ្រួតជ្រាប៕




0 comments:

Post a Comment