-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, December 28, 2023

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្ដក្រចេះ បន្តបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដែលបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អ ហើយទទួលបានសេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលផ្តល់ជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដើម្បីអោយបន្តដឹកនាំប្រទេសជាតិ ហើយមន្ត្រីគ្រប់ជាន់ថ្នាក់បន្តបំរើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈខ្ពស់។

ការថ្លែងបែបនេះ របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្របខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាមលោកផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចុះនូវវិធានការអនុវត្តការងារមួយចំនួនដើម្បីបំរើផលប្រយោជន៍ប្រជាជន ការអនុវត្តកម្មវិធីគោលនយោបាយ ជាអាទិភាពទាំង០៦ របស់រាជរដ្ឋាភិបាល គឺការអនុវត្តកម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ កម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង កម្មវិធី ជាតិស្ដីពីក្របខ័ណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះ អាសន្ន -ល-។

លោកថា ហេតុនេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គភាពជំនាញ ត្រូវចូលរួមសហការនិងគាំទ្រដល់អនុវត្តកម្មវិធីគោលនយោបាយទាំងនេះក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួល ខុស ត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព៕

0 comments:

Post a Comment