-->
skip to main | skip to sidebar
គេហទំព័រ ស្ពាន សន្តិភព
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
    • កីឡាា
  • វប្បធម៌
  • កីឡា
  • ជីវិតកំសាន្ត
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Popular Posts

  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈើទាលរបស់ ឯកឧត្តម នាង ឃីម បានចុះចែកអំណោយដល់គ្រួសារដែលខ្វះខាតស្បៀង
    រដ្ឋាបាលឃុំឈើទាលបានសហការណ៍ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈើទាលរបស់ ឯកឧត្តម នាង ឃីម បានចុះចែកអំណោយដល់គ្រួសារដែលខ្វះខាតស្បៀងទាំង១១ភ...
  • ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងច័ន្ទន៍
           តបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាម្ចាស់ផ្ទ...
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុ...
  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ»
    (ភ្នំពេញ)៖ លោកបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ...
  • ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ យើងគ្មានបំណងចង់យកអ្វី ដែលមិនមែនជារបស់យើងទេ ហើយយើងក៏នឹងមិនទទួលយកការបាត់បង់នូវអ្វី ដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះដែរ
    ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុ...
  • រដ្ឋមន្ត្រីសុខាភិបាល៖ យើងទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សុខភាពខ្លួនឯង ចំណែកគ្រូពេទ្យយកចិត្តទុកដាក់លើការព្យាបាលជំងឺ ប្រៀបបានកងទ័ពការពារទឹកដី
    (ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលបានថ្លែងអំពាវនាវឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សុខភាពខ្លួនឯង ចំណែក...
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១,៣២៩គ្រួសារនៅខេត្ដកំពង់ស្ពឺ
    (កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនស...
  • លោក Trump ពិចារណាបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មមួយចំនួនជាមួយចិន រួមទាំងទាក់ទងនឹងប្រេងឆាផងដែរ
    ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មមួយចំនួនជាម...
  • រដ្ឋមន្ត្រី ប៉េង ពោធិ៍នា នាំយករង្វាន់ម៉ូតូ ចែកជូនដល់សិស្សនិទ្ទេស A ចំនួន ៥៤រូប នៅស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល
    (កណ្តាល)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង នា...
  • ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់!
    (ភ្នំពេញ)៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះរដ្ឋបាលដែនដីខេត្តស្រះក...

Categories

  • ទេសចរណ (3)
  • ទេសចរណ៍ (13)
  • ព័ត៌មានកីឡា (17)
  • ព័ត៌មានជាតិ (2181)
  • ព័ត៌មានសន្តិសុខ (52)
  • ព័ត៌មានសន្តិសុខជាតិ (7)
  • ព័ត៌មានសុខភាព (4)
  • ព័ត៌មានសេដ្ឋកិច្ច (2)
  • ព័ត៌មានអន្តរជាតិ (14)
  • សន្តិសុខសង្គម (59)
  • សេដ្ឋកិច្ច (21)

Thursday, November 23, 2023

អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជិត២ពាន់គ្រួសារ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី

ចំនួនអ្នកទស្សនា: Views
ថ្ងៃចេញផ្សាយ: November 23, 2023 sps-news.com No comments

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង នៅថ្ងៃពុធទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ ស្បៀងបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួន ២,០៥៨ គ្រួសារ ក្នុងនោះ -ស្រុកថ្មគោល ចំនួន ១,៦០៣គ្រួសារ-ស្រុកមោងឫស្សី ចំនួន៤៥៥ គ្រួសារ ។

ក្នុងឱកាសនោះដែរ លោក សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ។

លោកបានបន្តថា ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ ។

លោកបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ ។

លោកបានមានប្រសាសន៍ណែនាំអំពីបញ្ហាចរាចរណ៍ ពិសេសអំឡុងពេលដែលផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) ទើបដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត គោរពផ្លាកសញ្ញាចរាចរណ៍ ព្រោះអត្រាគ្រោះ ថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែង ការស្លាប់ និងជនពិការធ្វើឱ្យបាត់បង់ធនធានមនុស្សជាច្រើន ដូចនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ទើបកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព ។

លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ក្នុងនោះចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកមិនងាយរលាយក្នុងបរិស្ថានទេ ធ្វើឱ្យបរិស្ថានកាន់តែពុល និងគ្មានសណ្ដាប់ធ្នាប់ ដោយងាកមកប្រើថង់បរិស្ថាន ឬកាបូបបរិស្ថានជាដើម ដើម្បីកាត់បន្ថយការបំពុលក្នុងបរិស្ថាន៕

អ្នកនិពន្ឋ: ព័ត៌មានជាតិ
Newer Post Older Post Home

0 comments:

Post a Comment



Popular Posts

  • ព្រឹកនេះ សម្តេចតេជោហ៊ុនសែនអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅវិមានសន្តិភាព
  • ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង
  • មន្ទីរសុរិយោដីខេត្តព្រះសីហនុចុះពិនិត្យវាស់វែងទីតាំងដី តាមពាក្យបណ្ដឹងរបស់តំណាងប្រជាពលរដ្ឋ ប្ដឹងទប់ស្កាត់ ផ្អាកផ្ដល់វិញ្ញាបនបត្រ20ប័ណ្ណ ក្នុងទំហំដី135ហិចតា ដែលមានទំនាស់ជិត20ឆ្នាំ
  • ព្រឹកថ្ងៃនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្រុងតាខ្មៅ
  • ទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ
  • មេឈ្មួញធ្វើសារាចរណ៍រកស៊ីឈើយ៉ាងរលូននៅកំបន់D3ស្រុកស្នួលខេត្តក្រចេះ
  • សង្វៀនជល់មាន់ បើកលេងយ៉ាងពេញទំហឹងក្នុង ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
  • ព្រះវិហារករណីបទល្មើសនេសាទដាក់រ៉ាវក្រុងព្រះវិហារនិងស្រុកត្បែងមានជ័យ។ជាអាណាធិបតេយ្យនៅចំណុចអូរព្រាលនិងចំណុចព្រែកអញ្ចាញ។
  • ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ មួយន្លែងលេងយ៉ាងបានយ៉ាងរលូនគ្មាន អាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបសោះឡើយ
  • អុញនោះបែកធ្លាយព័ត៌មានមានម៉ាស៊ីនជ្រៀកឈើអនាធិបតេយ្យចំនួន 2 គ្រឿងធ្វើសកម្មភាពច្រៀកឈើជាច្រើនម៉ែត្រគីបនៅចំណុចមាត់ស្ទឹងកំពុងស្ដេចស្ថិតក្នុងភូមិកំពង់ស្ដេចឃុំក្រវ៉ាស្រុកបារាយណ៍ខេត្តកំពង់ធំអាជ្ញាធររក្សាភាពស្ងៀមស្ងាត់

 
រក្សាសិទ្ធិ: © 2020. គេហទំព័រ ស្ពាន សន្តិភព -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE វ៉ាន់ ស៊ីម ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 ….