-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, November 21, 2023

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ សូមទៅពិនិត្យសុខភាព ពិសេសធ្វើតេស្ដរកជាតិស្ករក្នុងឈាម ដើម្បីការពារ និងងាយព្យាបាលជំងឺទឹកនោមផ្អែមទាន់ពេល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដលប្រជាពលរដ្ឋ ដែលមានមានអាយុ​ចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញាប់ទៅពិនិត្យសុខភាព ជាពិសេសធ្វើតេស្ដរកជាតិស្ករនៅក្នុងឈាម ដើម្បីការពារ និងងាយព្យាបាលជំងឺទឹកនោមផ្អែមទាន់ពេលវេលា។

ការថ្លែងដូច្នេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)។

លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម គឺធ្ងន់ធ្ងរណាស់សម្រាប់សុខភាព ដូច្នេះសូមអំពាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្ដទុកដាក់ខ្ពស់ពិសេសត្រូវប្រុងប្រយ័ត្នកុំឱ្យកើតនូវជំងឺទឹកនោមផ្អែម។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបន្ដថា «ត្បិតណាស់ជំងឺទឹកនោមផ្អែម មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាចបង្កផលវិបាកឱ្យកើតមានជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈ ជាដើម។ ប៉ុន្ដែជំងឺនេះអាចការពារបាន និងចៀសវាងបាន ហើយបើឈឺហើយ ក៏អាចការពារដោយការព្យាបាល។ ដូច្នេះសូមប្រជាពលរដ្ឋយើងប្រញាប់ទៅធ្វើតេស្ដរកជាតិស្ករក្នុងឈាម ដើម្បីបានដឹង និងព្យាបាលទាល់ពេលវេលា»។

លោកសាស្រ្ដាចារ្យបានថ្លែងបន្ថែមថា ក្នុងនាមក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រញាប់ទៅពិនិត្យសុខភាព ជាពិសសទៅមើលជាតិស្ករក្នុងខ្លួន ដែលជាកាតព្វកិច្ចក្នុងការពារគ្រួសារខ្លួននីមួយៗ ដែលចៀសវាងនូវការខាតបង់នូវថវិកា នៅក្នុងចំណាយលើជំងឺនោមផ្អែមនេះ និងសូមចួលរួមការពារសុខភាព ហើយបើពិនិត្យឃើញជំងឺទឺកនោមផ្អែម សូមទទួលការព្យាបាលឱ្យបានត្រឹមត្រូវ និងពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ។

ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីក៏បានផ្ដល់សារគន្លឹះចំពោះអ្នកកើតជំងឺនោមផ្អែម ដើម្បីចៀសវាងពីជំងឺទឹកនោមផ្អែម រួមមាន៖

១៖​ រក្សាទម្ងន់ (កុំឱ្យឡើងលើសទម្ងន់)

២៖ សូមធ្វើលំហាត់ប្រាណ

៣៖ ការបរិភោគ ចៀសវាងអាហារដែលមានផលប៉ះពាល់ ដូចជាភេសជ្ជៈផ្អែម អាហារផ្អែម (ដែលមានជាតិស្ករច្រើន) ឬសាច់ក្រហម

៤៖ ត្រូវទៅពិនិត្យសុខភាព គឺធ្វើតេស្ដរកជាតិស្ករ

៥៖ ធ្វើការព្យាបាល

សម្រាប់អ្នកមិនទាន់កើតជំងឺទឹកនោមផ្អែមវិញ ដើម្បីការពារ គឺទោះបីជាក្មេងក៏ដោយ កុំឱ្យពិសាទឹកក្រូច ទឹកដែលផ្អែម និងជំនួសដោយទឹកសុទ្ធ។ លើសពីនោះចាប់ពីពេញវ័យឡើងទៅ ត្រូវបរិភោគអាហារដែលមានសុខភាពល្អ កាត់បន្ថយអាហារផ្អែម ប្រៃ និងសំបូរកាឡូរីលើសពីតំរូវការ ព្រមទាំងការហាត់ប្រាណត្រឹមត្រូវទៀងទាត់ រក្សាទម្ងន់ក្នុងកម្រិតល្អ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ និងកុំពិសារបារី៕

0 comments:

Post a Comment