-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, June 27, 2023

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។

ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ​កន្លែង​ស្ថិត​នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរាជរដ្ឋាភិបាលខ្លះ លេងហ្វេសប៊ុកចាញ់កម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន អរគុណកម្មករ និយោជិត ដែលបានផ្តល់នូវការគោរពស្រឡាញ់ចំពោះសម្តេច។ សម្តេចតេជោ ចាត់ទុកការស្រឡាញ់ និងភាពស្និទ្ធស្នាលនោះ ប្រៀបដូចជាសាច់ញាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ខែកក្កដា សម្តេចនឹងជួបកម្មករ និយោជិតចំនួន១០លើកទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបជាមួយកម្មករ និយោជិត មិនមែនដើម្បីតែសន្លឹកឆ្នោតប៉ុណ្ណោះទេ តែជាការចុះជួបដើម្បីសិក្សាដាក់ចេញនូវគោលនយោបាយនានា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមាននរណានឹកស្មានដល់ថាកំពង់ស្ពឺមានការអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ននេះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខខេត្តកំពង់ស្ពឺ នឹងមានរោងចក្រស៊ីម៉ង់តិ៍ដ៏ធំមួយ មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ស្ពឺ នៅមានសក្តានុពលផ្នែកសេដ្ឋកិច្ចច្រើនទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគេក្រឡេកទៅមើលគោលនយោបាយសម្រាប់ការវិនិយោគ គឺគេមើលឃើញថា គោលនយោបាយអភិវឌ្ឍន៍ប្រទេសរបស់សម្តេច មិនមែនជាគោលនយោបាយឆក់កណ្តៀតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល ប្រឹងប្រែងបង្កើតការងារឱ្យបាន ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាគនិរតីប្រទេសនៅមានសក្តានុពលវិនិយោគធំណាស់ ដោយសារមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព និងពេញចិត្ត ចំពោះនយោបាយដែលសម្តេច អនុញ្ញាតឱ្យប្រជាពលរដ្ឋលក់ដីនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេញចិត្តនឹងនយោបាយ ទស្សនៈវិជ្ជាដឹកនាំរបស់សម្តេច ដែលនាំឱ្យមានការរីកចម្រើន។ ការដឹកនាំនេះ មិនមានការបង្គាប់បញ្ជាពីណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា សម្តេចមានអារម្មណ៍ថាកម្សត់នៅពេលធ្វើជាប្រធានអាស៊ាននាឆ្នាំ២០០២ និង២០១២ តែឆ្នាំ២០២២ កម្ពុជា មានស្ថានភាពដូចគេដូចឯង។

* នាយឧត្តមសេនីយ៍ កែវ ពង់ ជម្រាបសម្តេចថា អត់មានវត្តមាននៅថ្ងៃទី២០ ខែមិថុនា ក្នុងពិធីប្រារព្ធខួប៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ព្រោះតែអត់មានសំបុត្រអញ្ជើញ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្មករ កម្មការិនី ត្រូវហ៊ានប្រឈមមុខជាមួយពួក «អាចង្រៃ» ដែលព្យាយាមបំផ្លាញឆ្នាំងបាយកម្មករ កម្មការិនី ដោយរារាំងមិនឱ្យមានការវិនិយោគ និងមិនឱ្យទិញទំនិញពីកម្ពុជាជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំង «ចេះតែព្រុស» តែរាជរដ្ឋាភិបាលចេះតែដើរ។

* សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា៣ម៉ឺនដុល្លារ ដល់ម្តាយទារិកា «ខន សែនចរណៃ» ដែលសម្រាលពេលចូលរួមកម្មវិធីសំណេះសំណាលនៅបាវិត សម្រាប់សងធនាគារដែលយកមកសង់ផ្ទះ។ សម្តេចតេជោ ប្រកាសជួយចិញ្ចឹមរហូតដល់អាយុ៣ឆ្នាំ ដោយឧបត្ថម្ភប្រមាណ ១លានរៀលក្នុងមួយខែ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា តែមិនចេញច្បាប់ឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវកម្មករ និយោជិត រួមគ្នារក្សាភាពសុខសាន្តតាមរោងចក្រ និងទប់ស្កាត់ការចម្លងមេរោគអេដស៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែលោកគ្រូ សាន សុជា មកជួបសម្តេច ក៏ហាមគេដែរ។ ទង្វើនេះ នឹងធ្វើឱ្យក្រុមប្រឆាំងកាន់តែឯកោ។




0 comments:

Post a Comment