ភ្នំពេញ :ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី កាំង មុយនីន ជាកីឡាការិនីខ្មែរដំបូង ដែលបានឈ្នះមេដាយមាស ប្រភេទ វិញ្ញាសា ហែលទឹក ៤០០ម៉ែត្រ Bi Fins ពាក់ជើងទា ខណៈកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀតដែរ នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិមរតកតេជោ។
ក្នុងថ្ងៃដដែលនេះដែរ កីឡាករជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ០៤រូបទៀត បានឈ្នះមេដាយសំរឹទ្ធ លើប្រភេទវិញ្ញាសា ហែល 4x200m Surface Relay ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣នេះផងដែរ។
កីឡាករជម្រើសជាតិទាំងបួនរូបនោះរួមមាន ៖ កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ ទួន ទិត្យសត្យា កីឡាករ លឹម កែវឧត្តម និងកីឡាករ ឆោម ច័ន្ទថន។
សូមរម្លឹកដែរថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កីឡាករ ឈុន ប៊ុនថន ក៏បានឈ្នះមេដាយមាសដំបូងដែរពីប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែលកម្ពុជាមិនធ្លាប់ឈ្នះមេដាយពីការប្រកួតកីឡាពីរប្រភេទនេះពីមុននោះទេ ហើយកីឡាហែលទឹក និងអត្តពលកម្ម គឺជាកីឡាគោលនៃកីឡាអូឡាំពិក៕ដោយ៖dara
0 comments:
Post a Comment