-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, May 16, 2023

ក្រុមបាល់ទាត់នារីវៀតណាមឈ្នះមេដាយមាស ស៊ីហ្គេមនៅកម្ពុជា ក្រោយឈ្នះក្រុមមីយ៉ាន់ម៉ា

ចំនួនអ្នកទស្សនា: Views

ក្រុមបាល់ទាត់នារីវៀតណាមឈ្នះមេដាយមាស ស៊ីហ្គេមនៅកម្ពុជា ក្រោយឈ្នះក្រុមមីយ៉ាន់ម៉ា


 ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

នៅទីបំផុត ក្រុមបាល់ទាត់នារីវៀតណាម ដែលជាម្ចាស់ការពារដំណែងជើងឯកស៊ីហ្គេម ឆ្នាំចាស់បានការពារដំណែងម្តងទៀតបានសម្រេច នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី​៣២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីបានយកឈ្នះក្រុមនារីមីយ៉ាន់ម៉ា នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធ​ផល ២ទល់០ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ការប្រកួតដ៏សំខាន់ដណ្តើមមេដាយមាសនេះ គឺក្រុមបាល់ទាត់នារីវៀតណាម និង​មីយ៉ាន់ម៉ា មានភាពស្វិតស្វាញណាស់ ដោយក្រុមទាំងពីរមានឱកាសល្អដូចៗគ្នា។ ការ​ព្យាយាមរបស់ក្រុមការពារដំណែងជើងឯកឆ្នាំចាស់បានសម្រេចដូចបំណង ដោយកីឡាការិនី HUYSH AUN រកបាន១គ្រាប់បើកការនាំមុខ នៅនាទីទី១១។ ក្រុមទាំងពីរនៅតែដាក់​សម្ពាធ​គ្នាទៅវិញទៅមក យ៉ាងស្វិតស្វាញក្រៃលែង ប៉ុន្តែពុំមានក្រុមណាមួយមានឱកាសធ្វើសម្រេច​នោះឡើយ ដោយបញ្ចប់ការប្រកួតនៅវគ្គទី១ វៀតណាមនាំមុខ លើក្រុមមីយ៉ាន់ម៉ា ១ទល់០។

ចូលដល់វគ្គទី២ ក្រុមនារីមីយ៉ាន់ម៉ាបានព្យាយាមវាយសម្រុកលើក្រុមនារីវៀតណាម ដែលកំពុងនាំមុខក្រុមរបស់ខ្លួន ប៉ុន្តែការប៉ុនប៉ងនេះមិនបានសម្រេចនោះឡើយ ដោយនៅ​នាទី ៧៥ កីឡាការិនី THY KHANNYATHQEUONG របស់វៀតណាម ធ្វើសម្រេចបាន​គ្រាប់​ទី២ ដោយលទ្ធផល២ទល់០នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញ​ម៉ោង៩០នាទី​តែ​ម្តង។

ដូច្នេះ ជាលទ្ធផល គឺក្រុមបាល់ទាត់នារីវៀតណាមបានក្លាយជាម្ចាស់មេដាយមាសជា​ថ្មីម្តងទៀត បន្ទាប់ពីក្រុមខ្លាំងនារីវៀតណាមជាម្ចាស់ការពារដំណែងជើងឯកស៊ីហ្គេម លើក​ទី៣១ ឆ្នាំ២០២២ នៅប្រទេសរបស់ខ្លួន។ ចំណែកឯក្រុមមីយ៉ាន់ម៉ាទទួលបានត្រឹមមេដាយ​ប្រាក់ ខណៈវិញ្ញាសាបាល់ទាត់នារីនេះ មេដាយសំរឹទ្ធបានទៅលើក្រុមថៃ ក្រោយឈ្នះក្រុមនារី​កម្ពុជា ដោយលទ្ធផល ៦ទល់០៕ 

0 comments:

Post a Comment