-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, April 3, 2023

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រោមគោលនយោបាយលើកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែល្អ ប្រសើរ ដើម្បីធានាការដណ្តើអាយុជីវិតប្រជាពលរដ្ឋពីជំងឺតម្កាត់ផ្សេងៗនោះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើទំនើបកម្មទាំងលើការព្យាបាល និងបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យជាច្រើននៅកម្ពុជា។

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង ឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន។ នៅក្នុងឱកាសនោះសម្តេចតេជោ បានថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោង២០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរជាមួយសមិទ្ធផលថ្មីនៅលើទឹកដីក្រូចឆ្មារ។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានប្រឹងប្រែងដឹកនាំកសាងមន្ទីរពេទ្យដ៏ធំនៅក្នុងស្រុកក្រូចឆ្មារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឹងប្រែងសាងសង់មន្ទីរពេទ្យនេះ គឺជាកិច្ចប្រឹងប្រែងមួយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ផងនោះ ដូច្នេះអ្នកជំងឺខ្លះត្រូវសង្គ្រោះបាន បែរទៅជាស្លាប់ក៏មាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មិនត្រឹមតែជួយសម្រាប់ពលរដ្ឋស្រុកក្រូចឆ្មារនោះទេ តែក៏ជួយដល់បណ្តាស្រុកផ្សេងៗនៅជាប់នេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ បានដាស់តឿនស្មារតីឱ្យប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារសុខភាពប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានកូវីដ១៩ រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពការព្យាបាលនៅគ្រប់ទីកន្លែង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សអាចមានពណ៌សម្បុរ សាសនា និងនយោបាយខុសគ្នា ប៉ុន្តែមានតម្រូវការរួម គឺការពិនិត្យព្យាបាលជំងឺ ហើយសន្តិភាព ក៏ជាតម្រូវការរួមផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់អ្នកគ្រប់គ្រង និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក​ស្រុក​ក្រូច​ឆ្មារថា ការសាងសង់មន្ទីរពេទ្យ និងបំពាក់បរិក្ខារជាការលំបាកមួយទៅហើយ ប៉ុន្តែការធ្វើឱ្យមន្ទីរពេទ្យធានាបាននិរន្តរភាព គឺរឹតតែលំបាកទៀត។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យតាមសាលារៀន និងអង្គភាពទ័ព នាំគ្នាច្រៀងចម្រៀងនគររាជដោយផ្ទាល់ នៅពេលគោរពទង់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ និងកន្លែងសម្រាប់សិស្ស និងគ្រូ ២០បន្ទប់ ដល់វិទ្យាល័យប៉ើស២ នៅស្រុកក្រូចឆ្មារ។ ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អគារសិក្សា ១ខ្នង ៣ជាន់ ១៥បន្ទប់ ជូនសាលាបឋមសិក្សាអំពិល។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា អ្នកស្រុកក្រូចឆ្មារ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនក្បត់ជាតិ និងបំផ្លាញជាតិ មិនត្រូវអត់ឱន និងឱ្យចូលរួមក្នុងដំណើរប្រជាធិបតេយ្យនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារព័ត៌មាន ដែលអាក្រក់ និងទុច្ចរិត មិនបាច់ទុកទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណា គណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺនឹងបន្តធានាបានសុខសន្តិភាព និងការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅបរទេសទាំងឡាយថា ជ្រើសយកកម្ពុជាទាំងមូល ឬជ្រើសយកមនុស្សមួយក្រុមដែលធ្វើការខុសច្បាប់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហាមមិនឱ្យមហាអំណាចលូកដៃចូលកិច្ចការប្រទេសអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានហៅលោក អាន់វ៉ា ជាដៃគូដ៏ល្អមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិការភ្នែក តែមិនពិការចិត្ត ហើយបានចូលរួមចំណែកដឹកនាំ និងដឹកនាំដោយផ្ទាល់រយៈពេល ៤៤ឆ្នាំមកហើយ។

* សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា ឆ្នាំនេះជាខួប ៤៥ឆ្នាំ នៃការបង្កើតកងកម្លាំង​ប្រដាប់​អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាកម្លាំងប្រដាប់ដែលសម្តេចបង្កើតឡើង ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

0 comments:

Post a Comment