-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, January 7, 2023

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន

ចំនួនអ្នកទស្សនា: Views

 (កំពង់ធំ)៖ ដើម្បីអបរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជន្នះ៧មករា និងដឹងគុណចំពោះអតីតយុទ្ធជន ដែលបានពលីជីវិតនិងធ្លាក់ខ្លួនពិការដើម្បីជាតិមាតុភូមិ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី បន្តនាំយកអំណោយរបស់ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងពិធីដែលប្រព្រឹត្តទៅនៅផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការដឹងគុណចំពោះវីរភាពដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ ហើយមួយចំនួនទៀត បានពលីជីវិត ដើម្បីចូលរួមចំណែកទប់ស្កាត់ការ វិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមចំណែកអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

ព្រមជាមួយនេះដែរ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំបានណែនាំឲ្យក្រុមគ្រួសារអតីតយុទ្ឋជនទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ តាមលក្ខណៈគ្រួសារ និងត្រូវប្រកបមុខរបររកទទួលទាន ដោយសុច្ចរិតទៀងត្រង់ ស្របតាមច្បាប់របស់រដ្ឋ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

អំណោយ ដែលបានឧបត្ថម្ភជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ ទឹកបរិសុទ្ធចំនួន១យួរ និងទឹកត្រីចំនួន១យួរផងដែរ៕

0 comments:

Post a Comment