-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, January 4, 2023

អាជ្ញាធរបន្តយុទ្ធនាការសម្អាតបរិស្ថាននៅជុំវិញចំណតផ្សារធំថ្មី ខណ្ឌដូនពេញ

ចំនួនអ្នកទស្សនា: Views


បន្ទាប់ពីនោះ នៅល្ងាចថ្ងៃដដែលកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌបានបន្តចុះរៀបចំសណ្តាប់បន្ថែមនៅតាមបណ្តោយផ្លូវលេខ៥, លេខ១៣, លេខ១១០, លេខ១១៨, លេខ១៣០, លេខ១៣៦ ដែលកន្លងមករដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងស្តីពី ការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ រួចមកហើយ។

ការងារសណ្តាប់ធ្នាប់ជាការងារស្មុគស្មាញសម្រាប់អាជ្ញាធរមូលដ្ឋាន​តែបើទោះបីជាយ៉ាងណាក៏ដោយក៏អាជ្ញាធរខណ្ឌដូនពេញនៅតែបន្តអនុវត្តឲ្យបានដូចភ្លៀងរលឹម​ក្នុងគោលបំណងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិ​មកកម្សាន្តនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ព្រោះខណ្ឌដូនពេញជាទីប្រជុំជនដែលមានតំបន់ប្រវត្តិសាស្ត្រ​តំបន់ទេសចរណ៍សំខាន់ៗមានជាអាទិ៍៖​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ព្រះបរមរាជវាំង​ វិមានឯករាជ្យ​ សារមន្ទីរជាតិជាដើម។ ដូច្នេះការរៀបចំសណ្តាប់ធ្នាប់គឺជារឿងសំខាន់ចាំបាច់បំផុតហើយ ក៏មិនអាចខ្វះការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន​បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការល្អជាមួយអាជ្ញាធរ​ក្នុងការវេចខ្ចប់សំរាម​ការបញ្ចេញសំរាមតាមកាលបរិច្ឆេទត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធររដ្ឋបាលខណ្ឌ៕


0 comments:

Post a Comment