លោក អម សុភា បានប្រសាសន៍ថា ដើម្បីប្រារព្ធមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា រដ្ឋបាលខេត្តបានចាត់តាំងនូវអនុគណៈកម្មការ សម្រាប់ទទូលខុសត្រូវលើដំណើរការរៀបចំមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ និង ៧ មករា ឆ្នាំ២០២៣ ឱ្យការរៀបចំទៅដោយរលូន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នៅខេត្តកំពង់ ឆ្នាំង។
លោកក៏បានជំរុញដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការសម្អាត ដាក់ពាក្យស្លោក និងតុបតែងភ្លើងពណ៌ដើម្បីឱ្យមានសោភណភាពស្រស់ស្អាត នៅក្នុងស្ថាប័នរបស់ខ្លួន។ លោកអភិបាលរងបានរម្លឹកដល់អង្គភាពមន្ទីរជំនាញ សហការការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្តាប់ឱ្យបាននូវទិន្នន័យ និងបន្តចាក់វ៉ាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងគ្រប់ៗដូសទាំងកុមារនិងមនុស្សចាស់ ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យកើតមានក្នុងមូលដ្ឋាន និងសហកគមន៍ទទួលខុសត្រូវរបស់ខ្លួន។
លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា មន្ទីរអង្គភាជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកទាំង៨ ត្រូវបូកសរុបនូវលទ្ធផលការងាររយៈពេល៥ឆ្នាំ ជាពិសេសកំណត់សមិទ្ធកម្ម និងសូចនករគោលដៅឱ្យបានច្បាស់លាស់ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ជាពិសេសកំណត់បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក ឱ្យចំគោលដៅ ដើម្បីធ្វើការដោះស្រាយ និងបទពិសោធន៍សម្រេចនូវផែនការសកម្មភាពតាមវិស័យនីមួយៗ ដើម្បីរៀបចំបន្តអនុវត្តក្នុងការអភិវឌ្ឍ ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ ដារា់
0 comments:
Post a Comment