-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, December 19, 2022

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ អត្ដពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ :ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរចំពោះអត្តពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតប្រដាល់ឃីកបុកស៊ីងអាស៊ី ២០២២ ហើយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះដោយដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះ មាស០២គ្រឿង ប្រាក់០៥គ្រឿង និងសំរឹទ្ធ០៥គ្រឿង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំតំបន់អាស៊ីនេះ ចាប់តាំងពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០២២កន្លងទៅ នៅទីក្រុងបាងកក ប្រទេសថៃ។

នៅលើផេកហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា កីឡាករ ឃួន ឡាំងកូស៊ីន ក្លាយជាកីឡាករទី២របស់កម្ពុជា ដែលដណ្តើមបានមេដាយមាសជូនជាតិពីការប្រកួតជើងឯកអាស៊ី ២០២២ ថ្ងៃទី១៨ ខែធ្នូនេះ ក្រោយយកឈ្នះកីឡាករប្រទេសកាហ្សាក់ស្ថាន Duisenov Dulat ដោយពិន្ទុ ក្នុងវិញ្ញាសា Low Kick ប្រភេទម្ងន់-៥៧គីឡូក្រាម។ ចំណែកមេដាយមាសទី១របស់កម្ពុជា ធ្វើបានសម្រេចដោយកីឡាករ សុខ រិទ្ធ កាលពីថ្ងៃទី១៧ ខែធ្នូ ក្រោយយកឈ្នះកីឡាករ Muboev Sherali មកពីប្រទេសអ៊ូសបេគីស្ថាន ដោយពិន្ទុ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ចំណែកមេដាយប្រាក់ ០៥គ្រឿង ធ្វើបានដោយកីឡាករ ឈឿង ល្វៃ ទិត សោភ័ណ្ឌ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ប៊ន ពន្លឹក និងកីឡាករ សៃនី សៃណេត។ ដោយឡែកកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយសំរឹទ្ធ រួមមាន កីឡាការិនី លី លីសាន កីឡាករ វន គឹមចេង សាន រ៉ាគីម ម៉េត បូរិន្ទ និងកីឡាករ ភ័ណ្ឌ ចន្ធី (ហៅកូនខ្លា)។

សូមជម្រាបជូនថា សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានបញ្ជួនកីឡាការិនី ០៣រូប កីឡាករ ១៤រូប រួមជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងក្រុមគ្រូពេទ្យ១១នាក់ ដែលដឹកនាំដោយឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ ចូលរួមប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមាន១៨ប្រទេសក្នុងទ្វីបអាស៊ីចូលរួម៕ដោយ៖ ជឹម ណារីសម្រួលដោយ៖ដារ៉ា

0 comments:

Post a Comment