-->
សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Friday, December 2, 2022

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្ញើ​សារ៣ចំណុចសំខាន់ៗ​ ជូនសាស្ត្រាចារ្យ​ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ :ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបសំណេះសំណាលជាមួយ​ សាស្ត្រាចារ្យ​ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ឆ្លៀតនឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តាំផ្ញើ​ សារ៣ចំណុចសំខាន់ៗ​ សម្រាប់សាស្ត្រាចារ្យ​ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។​

សារ៣ចំណុចសំខាន់ៗខាងលើរួមមាន៖ ១. សាកលវិទ្យាល័យ​ គឺជាកន្លែងផ្តល់កិត្តិយស កិត្តិស័ព្ទ​ មោទនភាព និងទំនុកចិត្ត​ ដល់សាស្ត្រាចារ្យ​ និង​និស្សិត។ កេរ្តិ៍ឈ្មោះល្អ​ កើតចេញពី ការខិតខំចូលរួមកសាងទាំងអស់គ្នា​ឥតឈប់ឈរ​។ សាកលវិទ្យាល័យយើងមានប្រវត្តិយូរមកហើយក៏មានកិត្តិនាមល្អបានបណ្ដុះបណ្ដាលថ្នាក់ដឹងនាំវិស័យកសិកម្មជាច្រើន ដូច្នេះ​ យើងត្រូវបន្តកសាងនិងថែរក្សាកេរ្តិ៍ឈ្មោះនេះ។

២. សាស្ត្រាចារ្យ​ គឺជាអ្នកផ្តល់ចំណេះដឹង​ និងបណ្តុះបណ្តាលធនធានមនុស្ស​។ កាលណាធនធានមនុស្សយើងខ្លាំង​ នោះយើងអាចបង្កើត​ស្នាដៃ​ និងអភិវឌ្ឍប្រទេសបានគ្រប់វិស័យ​ រួមទាំងកសិកម្មផងដែរ។ លោកគ្រូ អ្នកគ្រូ​ គឺជាអ្នក​ចាក់​សោរបើកទ្វាឱ្យសិស្សគ្រប់រូបបានចូលចាប់យកចំណេះដឹង​ ហើយនៅពេលបានឃើញសិស្សជោគជ័យ កំលាំងចិត្តពីមោទនៈភាពរបស់លោកគ្រូ អ្នកគ្រូគឺជារង្វាន់ដ៏ធំបំផុត។

និងទី៣. និស្សិតត្រូវមានគោលដៅជីវិត​ច្បាស់លាស់ និងតស៊ូប្រឹងប្រែងដើម្បីភាពជោគជ័យនៅក្នុងជីវិត។ គ្មានអ្នកណាអាចទទួលខុសត្រូវលើអនាគតរបស់យើងជាងយើងខ្លួនឯងនោះទេ។ យើងត្រូវមានផែនការជាក់លាក់ ត្រូវធ្វើការងារតូចតាចឱ្យបានសម្រេចនិងឱ្យកាន់តែបានល្អ។ បើយើងជាធនជានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការយើង៕ សម្រួលផ្សាយ៖ DARA

0 comments:

Post a Comment