-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, October 31, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ពានរង្វាន់ជ័យលាភី ដល់ក្រុមកីឡា ទូកអុំក្នុងព្រឹត្តិការណ៍អុំទូក នៅខេត្ដស្វាយរៀង

ចំនួនអ្នកទស្សនា: Views

ស្វាយរៀង: ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ដល់ជ័យលាភីប្រណាំងទូកនៅខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចម្រើនឈានឡើងលើគ្រប់វិស័យ ចំណែកជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកាន់តែល្អប្រសើរឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួលបានឱកាសការងារយ៉ាងច្រើនកន្លែងនៅទូទាំងប្រទេស។

លោកជំទាវបានបន្តទៀតថា ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិតរបស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរ ដែលមានតាំងពីយូរលង់មកហើយ។ តាមរយៈការរៀបចំពិធីប្រណាំងទូករយៈពេលពេញមួយថ្ងៃនេះ ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរបានប្រមាណជាង ១០ម៉ឺននាក់ និងបានប្រគល់ពានជូនដល់ម្ចាស់ជ័យលាភី។

ជាលទ្ធផលជ័យលាភីបានទៅលើ ៖ ១.ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ផែនទី១-ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ រិទ្ធីសែនមានជ័យ ទូកលេខ១៦ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ពោធិ៍ធំតេជោសែនជ័យ ទូកលេខ១៥ មកពីវត្តពោធិ៍ធំខេត្តព្រៃវែង, ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង ទូកលេខ១១ មកពីកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ផែនទី២-ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ទូកលេខ៣៩ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ព្រះខ័នរាជសនជ័យ ទូកលេខ២៨ មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ ទូកលេខ២៦ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប, ប្រភេទទូកក្ដារបីសន្លឹក ១-ផ្នែកនារី -ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល ទូកលេខ៤៥ មកពីសាលាស្រុករមាសហែក ។ ២- ផ្នែកបុរស -ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ ទូកលេខ៥០មកខេត្តបន្ទាយមានជ័យ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment