-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, October 29, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពល រដ្ឋខេត្តកំពង់ធំជិត៧ពាន់គ្រួសារ

ចំនួនអ្នកទស្សនា: Views



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ នេះបានអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំចំនួនជិត៧ពាន់គ្រួសារ ដែលពិធីនេះរៀបចំធ្វើឡើងនៅទីលានបាល់ទាត់ខេត្តកំពង់ធំ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ ធំ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជនិងស្បៀងអាហារនេះ មានចំនួន៦,៨៤៤ គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ ភូមិ។

 ស្រូវពូជដែលត្រូវប្រគល់ជូនប្រជា ពលរដ្ឋមានចំនួន ៦៨៤,៤០០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ត្រីខ មី និងថវិកាមួយចំនួនទៀត។ ខេត្តកំពង់ធំ ជាតំបន់វាលទំនាបកណ្តាលដែលធ្វើឱ្យទទួលរងគ្រោះទឹកជំនន់ និងប៉ះ ពាល់ចំនួន ៩ក្រុង ស្រុក ៥១ឃុំ សង្កាត់ និង ២៩២ ភូមិ។ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩,៣៣៦គ្រួសារ ក្នុងនោះជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន ១,៥០១គ្រួសារ។

 ទឹកជំនន់ បានប៉ះពាល់ដំណាំស្រូវ ២៥,៣៩៥ ហិកតាខូចខាត ១២,៣០៧ ហិកតា និងដំណាំរួមផ្សំ ១,៧៦៦ហិកតា ខូចខាត ១,២៥៦ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ខូចខាតស្ពានទាំងស្រុងចំនួន០២កន្លែង ផ្លូវជនបទមួយចំនួនទទួលរងការខូចខាតប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានឱ្យដឹងទៀតថា ដើម្បីដោះស្រាយជីវភាពប្រចាំ ថ្ងៃជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះ ខាត ហើយទទួលរងដោយគ្រោះទឹកជំនន់ រដ្ឋបាលខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចែកជូនគ្រឿង ឧបភោគបរិភោគ ដែលជាស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល និងសប្បុរសជននានា ជូនប្រជាពលរដ្ឋបានចំនួន ១៥,៤៩៤ គ្រួសារ។

 ដោយឡែក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ក៏បានផ្ដល់ជូនថ្នាំពេទ្យចំនួន ១,០០០ កញ្ចប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ ជាមួយនឹងការដោះស្រាយផលប៉ះពាល់នៃទឹកជំនន់ខាងលើ ពិសេសការដោះស្រាយជីវភាពជូនបងប្អូនដែលមានជីវភាពខ្វះខាត ជាគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យខាងលើ សម្តេចតេជោ ក៏បានផ្ដល់អង្ករចំនួន ៣០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារបន្ថែមទៀតដើម្បីឱ្យរដ្ឋបាលខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត បន្តផ្ដល់ជូនដល់ប្រជា ពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់។ មួយវិញទៀតចំពោះការស្ដារឡើងវិញ នូវការខូច ខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ លើផ្ទៃដី ១១,៥៣០ហិកតា ដែលត្រូវការស្រូវពូជជាចាំបាច់ចំនួន ៩៥៩តោន ក្នុងនោះ ឯកឧត្តទេសរដ្ឋមន្តី្រ គន់ គីម ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត បានផ្ដល់ជូនប្រជាពលរដ្ឋលើកទី១ បានចំនួន ២៧៤ តោន ស្មើនឹង ៤,១៩៦គ្រួសារ។ 

 ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្ដេច តែងតែយក ចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជា ពលរដ្ឋក្នុងការដោះស្រាយបញ្ហាស្បៀង និងស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោ យសារទឹកជំនន់។ ឯកឧត្តម ងួន រតនៈ ប្រកាសគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិ បាល ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពិសេសថ្កោល ទោសយ៉ាង

ដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជា ពលរដ្ឋខ្មែរ និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនា ការ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ ឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសន្តិ ភាព ស្ថិរភាពសង្គមនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕


0 comments:

Post a Comment