-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, October 17, 2022

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជា ពលរដ្ឋឱ្យអស់លទ្ធភាព

ចំនួនអ្នកទស្សនា: Views


សាមគ្គីភាពនិងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា»។

នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងសមាជិកសមា ជិកាក្រុមការងារគណ បក្ស និងសមាជិកចំណុះគណៈកម្មាធិការគណ បក្សខេត្ត ស្រុក ក្រុង សរុបជាង ៥០០នាក់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជា ពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
ឯកឧត្តម បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន។
ជាមួយគ្នានេះឯកឧត្តមប្រធានក្រុមការងារបានលើកឡើងថា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ជួយមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយដោះ ស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការ បោះឆ្នោត និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានជោគជ័យបម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
នៅក្នុងកិច្ចប្រជុំជីវភាពគណបក្សនេះផងដែរ ក៏មានការដាក់ឆ្លងសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការរៀបចំផែនការការងារច្បាស់លាស់នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខ។
ឯកឧត្តមបានលើកឡើងពីសមិទ្ធផលសំខាន់ៗជាច្រើនដែលខេត្តព្រះសីហនុសម្រេចបាននាពេលកន្លងមកជូនប្រជាពលរដ្ឋ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ព្រមទាំងកសាងខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមានការរៀបចំនូវផែនការមេប្រើប្រាស់ដីធ្លី និងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋពិសេសគំរូពហុបំណង។
ឯកឧត្តម ប្រធានក្រុមការងារក៏បានលើកឡើងពីសក្តានុពលជាច្រើនទៀតដែលខេត្តព្រះសីហនុមាន ក្នុងនោះមានកំពង់ផែ កោះ ទេសចរណ៍ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ រោងចក្រផលិតអគ្គិសនីដែលជាសក្តានុពលរបស់ខេត្តព្រះសីហនុ គឺជាទិសដៅទេសចរណ៍មួយដ៏មានសក្តានុពលក្នុងប្រទេសកម្ពុជា។
ដោយឡែកនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានជួបប្រជុំជាមួយក្រុមការងារយុវជនបក្ស ក្រុមចលនាស្ត្រី ជនបង្គោលឃុំ-សង្កាត់ ប្រធានកម្មករ នយោជិត ប្រធានយុវជនក្រុង-ស្រុក ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលដែលយើងសម្រេចបាន និងការចូលរួមផ្សព្វផ្សាយពីសមិទ្ធផលទាំងនោះឱ្យបានទូលំទូលាយ ។
ឯកឧត្តមបានថ្លែងថា យើងទាំងអស់គ្នាមិនមែនត្រឹមតែជាសមាជិកបក្សក្នុងរចនាសម្ព័ន្ធប៉ុណ្ណោះទេ តែក៏ជាឃោសនិកដ៏សកម្មរបស់គណបក្សផងដែរក្នុងការចូលរួមឆ្ពោះទៅការបោះឆ្នោតសកលនៅឆ្នាំ ២០២៣ខាងមុខឱ្យទទួលបានជ័យជម្នះថែមទៀត៕

0 comments:

Post a Comment