-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, October 15, 2022

ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង រៀបចំយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២២ ក្រោមប្រធានបទ «សុវត្ថិភាពចាប់ផ្ដើមពីខ្ញុំ»

ចំនួនអ្នកទស្សនា: Views


(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ រៀបចំយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២២ ក្រោមប្រធានបទ «សុវត្ថិភាពចាប់ផ្តើមពីខ្ញុំ»។

យុទ្ធនាការនេះត្រូវបានរៀបចំឡើង នៅរោងចក្រលាយបេតុងទី១៣ ស្ថិតក្នុងភូមិអូរត្រាវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងលោក គួន រតនៈ នាយកប្រតិបត្តិការក្រុមហ៊ុន លោក គីម សុង ជីប ម៉ុង អ៉ីនដាស្រ្ទីស៍។

លោកវរសេនីយ៍ទោ គីម សុង បានលើកឡើងថា ការចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការចុះផ្សព្វផ្សាយយុទ្ធនាការស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកជាអ្នកបើកបរទាំងអស់ បានយល់កាន់តែច្បាស់នូវការប្រើប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសការបើកក្នុងទីប្រជុំ ទីផ្សារ ទីសាធារណៈជាដើម។

ក្នុងនោះ លោកក៏បានកោតសរសើរដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានសហការ និងបង្កើតយុទ្ធនាការល្អៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ចរចរណ៍ផ្លូវគោក ដល់បុគ្គលិក និងក្រុមកាងារទាំងអស់។ លោកបន្ដថា បច្ចុប្បន្នតាមបទបញ្ជាលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការខេត្ត, កម្លាំងនគរចរាចរណ៍បានចុះតាមរោចក្រ និងតាមអង្គភាពផ្នែកឯកជន ដើម្បីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជាបន្តបន្ទាប់។

ក្រោយបញ្ចប់យុទ្ធនាការ លោកវរសេនីយ៍ទោ គីម សុង បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក, សៀវភៅកំណត់ល្បឿន និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់។ លោកក៏សូមផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕


0 comments:

Post a Comment