-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, September 7, 2022

ឯកឧត្តម គួច ចំរើន ចុះពិនិត្យការងារជីកសាច់ផ្លូវ ដើម្បីកែសម្រួលពង្រីកប្រអប់តំណខ្សែ (Turn Manhole)

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២
រសៀលថ្ងៃ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោក ប្រាង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា និងមន្រ្តីមន្ទីរ អង្គភាពជំនាញក្នុងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការងារជីកសាច់ផ្លូវ ដើម្បីកែសម្រួលពង្រីកប្រអប់តំណខ្សែ (Turn Manhole) នៅតាមបណ្តោយផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យការងារជីកសាច់ផ្លូវ ដើម្បីកែសម្រួលពង្រីកប្រអប់តំណខ្សែTurn Manhole ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគាំទ្រដំណើរការពង្រីកប្រអប់តំណខ្សែ Turn Manhole នៅក្នុងក្រុងព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំដល់អគ្គិសនីកម្ពុជា និងក្រុមការងារបច្ចេកទេស ក្នុងការជីកកាយសាច់ផ្លូវ ត្រូវធ្វើយ៉ាងណាឱ្យបានលឿនហើយមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ ម្យ៉ាងទៀតនៅពេលបញ្ចប់កាយសាច់ផ្លូវ ត្រូវធ្វើការជួសជុលឱ្យបានល្អស្អាតដូចដើម ដូចជាការចាក់បេតុង ចាក់អ៊ុតកៅស៊ូ ការគូសគំនូសចរាចរណ៍ផ្លូវជាដើម។

លោក ប្រាង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានឱ្យដឹងថា ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ជាតំបន់ឧស្សាហកម្ម ទេសចរណ៍ និងតំបន់ប្រើប្រាស់ច្រើនយ៉ាង កាលពីមុនយើងមានអនុស្ថានីយនៅឃ្លាំងលើ សម្រាប់ផ្គត់ផ្គង់ក្នុងក្រុងព្រះ សីហនុ ។ ដោយសារតែតម្រូវអភិវឌ្ឍន៍រីកចម្រើន រាជរដ្ឋាភិបាលបានធ្វើការវិនិយោគអូសខ្សែចូលមកតំបន់អូត្រេះ បន្តមកអាងប្រព្រឹត្តិកម្មទឹកកខ្វក់ អនុស្ថានីយនៅសុខា បានដាក់ឱ្យដំណើរការមានកម្លំាង ១១៥គីឡូវ៉ុល ។ ឥឡូវយើងកំពុងតែពង្រីកខ្សែបណ្តាញមកតំបន់នេះដោយមានគម្រោងសាងសង់អនុស្ថានីយបន្ថែមទៀត ដែលកំពុងធ្វើការជជែកគ្នារវាងអគ្គិសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល ដើម្បីចរចាជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីខ្ចីឥណទានសាងសង់អនុស្ថានីយ តភ្ជាប់ទៅស្ថានីយឃ្លាំងលើ ដើម្បីឱ្យមានខ្សែបណ្តាញព័ទ្ធជុំវិញក្រុង នៅពេលមានដាច់ខ្សែណាមួយ យើងមានភ្លើងប្រើប្រាស់សម្រាប់ក្រុងព្រះសីហនុ។ យើងមានខ្សែកប់ក្រោមដី ហើយការជីកសាច់ផ្លូវ ដើម្បីកែសម្រួលពង្រីកប្រអប់តំណខ្សែ Turn Manhole តាមបណ្តោយផ្លូវ ២៨មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក អគ្គនាយករងអគ្គិសនីកម្ពុជា បានបន្តថា ការពង្រីកប្រអប់ខ្សែតំណ Turn Manhole ប្រើរយៈពេលពីរសប្តាហ៍ ដើម្បីកាត់បន្ថយការកកស្ទុះចរាចរណ៍ នៅតាមបណ្តោយផ្លូវ ២៨មិថុនា។ អគ្គិសនីកម្ពុជា មានគម្រោងសាងសង់អនុស្ថានីយចំនួន ៥បន្ថែមទៀត ដែលមានអនុស្ថានីយផ្លូវ ២៨មិថុនា, អនុស្ថានីយអូរត្រេះ, អនុស្ថានីយជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ, អនុស្ថានីយនៅអូរត្រជាក់ចិត្ត, និងអនុស្ថានីយវាលរេញ ។ បច្ចុប្បន្ននៅក្រុងព្រះសីហនុ មានអនុស្ថានីយអគ្គិសនីចំនួន៤ ក្នុងនោះ អនុស្ថានីយឃ្លាំងលើ, អនុស្ថានីយនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង, អនុស្ថានីយនៅជិតអាងប្រព្រឹត្តិកម្មទឹកកខ្វក់, អនុស្ថានីយឆ្នេរសុខា, និងកំពុងបន្តសាងសង់អនុស្ថានីយនៅឆ្នេរមាស ឆ្នេរប្រាក់ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖dara

0 comments:

Post a Comment