សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Saturday, September 3, 2022

រដ្ឋមន្ត្រីទេសចរណ៍ជំរុញអ្នកបម្រើការទេសចរណ៍ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា ព្រោះវាជាផ្នែកមួយនៃជីវិត

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍​ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការ​ប្រើប្រាស់​បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ ព្រោះដោយហេតុថាបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់​មួយនៃ​ជីវិតរបស់យើងគ្រប់គ្នា (Part of Life)។ លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈសរុបចំនួន១៧៩នាក់ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិការណ៍នៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ឌីជីថលូបនីយកម្មបានក្លាយជាប្រធានបទដ៏សំខាន់​ក្នុងការអភិវឌ្ឍវិស័យផ្សេងៗ រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់
បច្ចេកវិទ្យាជួយគាំទ្រនិងសម្រួលដល់សកម្មភាពទេសចរណ៍ ទាំងមុនពេលដំណើរកម្សាន្ត អំឡុងពេលដើរកម្សាន្ត និងក្រោយពេលដំណើរកម្សាន្តទេសចរណ៍។ លោកបានបន្តថា បច្ចេកវិទ្យា និងនាវានុវត្តបាននិងកំពុងដើរតួនាទីសំខាន់និងសកម្មបំផុតនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ការរស់នៅប្រចាំថ្ងៃ ដោយបានធ្វើឱ្យមានការប្រែប្រួលលើកត្តាផលិតកម្ម កម្លាំងពលកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ពន្ធសេដ្ឋកិច្ចជាតិ។ បច្ចេកវិទ្យាក៏បានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរស់នៅ ការប្រាស្រ័យទំនាក់ទំនង និងបានក្លាយជាមូលដ្ឋានក្នុងការទំនាក់ទំនងបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។

 ជាមួយគ្នានោះ លោក ថោង ខុន បានជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ ព្រោះដោយហេតុថាបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់យើងគ្រប់គ្នា (Part of Life)។ លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថល ដោយសារបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ គឺវាជាផ្នែកមួយនៃជីវិត (Part of Life)»។ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញរៀបចំវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ ជាពិសេសវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ដល់មន្រ្តី អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅតាមគោលដៅទេសចរណ៍

 និងជំរុញការចុះឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ www.tptd.org ដើម្បីទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជាប្រចាំឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដែលជាកត្តាចូលរូមសម្រេចទិសដៅយុទ្ធសាស្រ្ត «ទេសចរណ៍ឆ្លាតវៃ តម្លៃសមរម្យ គុណភាពសេវាខ្ពស់»។ លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ ក្រសួងទេសចរណ៍ក៏បានចាប់យកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (www.tptd.org) ដែលជាប្រព័ន្ធមួយត្រូវបានរៀបចំឡើងសម្រាប់ជួយដល់ការបណ្តុះបណ្តាលជំនាញថ្មី និងការបណ្តុះបណ្តាលជំនាញបន្ថែម (Reskilling and Upskilling) លើជំនាញវិជ្ជាជីវៈទេសចរណ៍ រួមទាំងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ស្របតាម

តម្រូវការផងដែរ។ ពាក់ព័ន្ធនឹងចំណុចនេះ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ លោក មាន វណ្ណដេត បានលើកឡើងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសិក្ខាកាម៥៦,២៦៨នាក់បានចុះឈ្មោះសិក្សាតាមគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System) ដែលនេះជាការចូលរួមនៅក្នុងការកសាងធនធានអ្នកជំនាញ និងធនធានមនុស្សឌីជីថល ដើម្បីចូលរួមសម្រេចគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ គួរជម្រាបថា សិក្ខាកាមទាំង១៧៩នាក់ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីលោករដ្ឋមន្ត្រី ថោង ខុន នាឱកាសនោះ ពួកគេគឺជាយុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលទទួលបានការបណ្តុះបណ្តាល និងបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈ៕


0 comments:

Post a Comment