-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, August 1, 2022

ឯកឧត្តម ផុស សុវណ្ណ៖ ក្រសួងព័ត៌មាន រៀបចំមណ្ឌលព័ត៌​មាន​មួយ​ សម្រាប់​ចែ​ក​ចា​យ​ ​រូប​ភា​ព និង វីដេអូមួយចំនួន ស្ដីពីកិច្ចប្រជុំរដ្ឋមន្ត្រីកា​របរ​ទេស​អា​ស៊ាន​លើ​ក​ទី៥៥ និង​កិ​ច្ច​ប្រ​ជុំ​ពា​ក់​ព័​ន្ធ ជូន​​ដល់អ្នកសារព័ត៌មាន

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ ៖ ថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ២០២២ ឯកឧត្តម ផុស សុវណ្ណ ប្រតិ​ភូ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​ទ​ទួ​ល​បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោ​តទស្សន៍នៃ​ក្រ​​សួងព័ត៌មានបា ន​ឱ្យ​ដឹ​ង​ថា ក្រសួងព័ត៌មាន បានរៀបចំមណ្ឌលព័ត៌​មាន​មួយ​ចែ​ក​ចា​យ​ ​រូប​ភា​ព និង វីដេអូ​មួ​យ​ចំ​នួ​ន​ ស្ដីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និង​កិ​ច្ច​ប្រ​ជុំ​​ពា​ក់​​​ព័ន្ធ ជូនដ​​​ល់​អ្ន​ក​សា​រ​ព័​ត៌​មាន។ តាមរយៈ ការផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ​ នា​ថ្ងៃ​​​ទី​៣១ខែកកក្កដា ឆ្នាំ២០​២​២នេះ ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ថា អ្ន​ក​សា​រ​ព័​ត៌​មា​ន​ក៏​​អា​​​ច​ដោន​ឡូ​​ត​យ​ក​​រូប​ភា​ព និ​ង វីដេ​អូ​​មួ​យ​ចំ​នួ​ននៅ​អ​គ្គ​នា​យ​ក​ដ្ឋានព័ត៌មាន និងសោ​ត​ទ​ស្ស​ន៍បានផងដែរ​។

 ឯកឧត្តម បានបញ្ជាក់បន្ថែមថា «យើងបានរៀបចំនៅទីតាំងទីនេះ មជ្ឈមណ្ឌលព័ត៌មា​ន​អ​ន្តរជាតិមួយ ចាត់ចែងរូបភាព សំ​ឡេ​ង រូបថតដែលទទួលបានពីបន្ទប់ប្រជុំនីមួយៗ ដោយ​សា​​​​រកិច្ចប្រជុំនេះ កន្លែងខ្លះ​មាន​លក្ខ​ណៈ​ចង្អៀតតូច ដោយសារការរក្សាគម្លាតសុវត្ថិភាព ស​ម្រា​​​​​ប់វិធានការសុខាភិបាលផង ហើយ​ម៉្យា​ងទៀតយើងគោរពទៅតាមពិធីការ របស់អាស៊ាន នៃ​​​​កា​ររៀបចំកិច្ចប្រជុំ ដោយ​កិច្ច​ប្រ​ជុំ​ខ្លះ​គេ​អនុ​ញ្ញាតឱ្យមា​នក​ម្រិត​កំណ​ត់អ្ន​កសា​រ​ព័​ត៌​មា​ន​ទៅ​ផ្ទា​ល់ យើងអាចបង្កើ​តនេះ ទីនេះដែ​ល​ជា​​ការសម្រួលរបស់យើង»។ 

 បើតាម ឯកឧត្តម ផុស សុវណ្ណ ប្រតិ​ភូ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​ទ​ទួ​ល​បន្ទុកជាអគ្គនាយកនៃ​អគ្គ​នា​យ​ក​ដ្ឋា​ន​ព័​ត៌មាននិងសោ​តទស្សន៍នៃ​ក្រ​​សួងព័ត៌មាន​ គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២ មា​នអ្ន​​កសា​រព័ត៌មានជាតិ-អន្តរជាតិ បានចុះ ឈ្មោះចូលរួមយកព័ត៌មាន ក្នុងកិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​កា​រ​ប​រ​ទេ​ស​អា​ស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានជាង៦០០នាក់ហើយ។ គួររំឭកថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ​ដែ​ល​ក​ម្ពុ​ជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅដោយផ្ទាល់ ចាប់ពីថ្ងៃទី ២៩ ខែ​ក​ក្ក​ដាដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ Asean 2022

0 comments:

Post a Comment