-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, April 12, 2022

មន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រារព្ធពិធីសូត្រមន្ត ដើម្បីសុំសេចក្ដីសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នាថ្ងៃទី ១៤ មេសាខាងមុខនេះ

ចំនួនអ្នកទស្សនា: Views




( កំពង់ធំ ) ៖ នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត បាននិមន្តព្រះចៅអធិការវត្តត្រពាំងព្រលិត ម៉ន វិមាន និងព្រះសង្ឃចំនួន ៤ អង្គ ប្រារពពិធី សូត្រមន្តដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នាំមកនូវសិរីសួស្ដី ដល់មន្ត្រី បម្រើការងារនៅមន្ទីរព័ត៌មានទាំងអស់ សូមមានសុខភាពល្អបរិបូរនិងសម្រេច កិច្ចការងារ ដោយទទួលបានជោគជ័យគ្រប់ៗគ្នា ។

នៅក្នុងពិធីនោះ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានបួងសួង សូមឱ្យទេវតាឆ្នាំថ្មី ទ្រង់ ព្រះនាម កិរិណីទេវីដែលជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ឆ្នាំខាល ចត្វាស័ក គ្រឹស្តសករាជ ២០២២ តាមជួយបីបាច់ថែរក្សាគ្រួសារមន្ទីរព័ត៌មានទាំងអស់ ឱ្យមានសុខភាពល្អជាពិសេស គឺសម្រេចកិច្ចការងារ នៅក្នុងអង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ធំយើងនេះ ប្រកបដោយភាពជោគជ័យជារៀងរហូត ។

បន្ទាប់មក លោកជំទាវក៏បាន ចែកជូននូវថវិកា ដល់លោកយាយ លោកតានិងមន្ត្រីមន្ទីរព័ត៌មានទាំងអស់ ដែលបានចូលរួមក្នុងពិធីនោះ នូវថវិកាមួយចំនួនផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment