ក្នុងការចុះត្រួតពិនិត្យការងារអភិរក្ស ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ បានបន្តចុះត្រួតពិនិត្យការងារអភិរក្សនៅការដ្ឋានដោយផ្ទាល់ ដោយរួមមានការត្រួតពិនិត្យ និងពិភាក្សាពីការរៀបចំចំណតរថយន្ត តូបលក់ដូរនៅលើភ្នំ គម្រោងសាងសង់ស្ពានភ្ជាប់ស្ពានហាលខាងលិច គោបុរៈទី៥ ទល់មុខបញ្ជរត្រួតពិនិត្យលើភ្នំ ពិភាក្សាផែនទីហានីភ័យស្ពានហាលខាងលិចគោបុរៈទី៥ ការអភិរក្ស និង ការជួសជុលជណ្ដើរបុរាណខាងជើងដំណាក់កាលទី៣ ថ្នាក់ទី៧ ។
ក្នុងឱកាសនោះដែរ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) ក៏បានពិនិត្យការអភិរក្ស និងការជួសជុសឡើងវិញគោបុរៈទី៥ ការធ្វើកំណាយស្ពានហាលចន្លោះគោបុរៈទី៤-៥ ដើម្បីស្នើសុំការជួសជុសបន្ទាន់ និងការទល់ទ្ររចនាសម្ព័ន្ធប្រាសាទ ដែលមានចលនានៅគោបុរៈទី៤ ៕ ដោយ ណយ នឿន (ប្រភព:អាជ្ញាធរជាតិព្រះវិហារ) សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment