-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, March 18, 2022

ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តធម្មនាថ ស្រុកសន្ទុកខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views




(កំពង់ធំ) ៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ទេសាភិបាលធនាគារជាតិកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំនិងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តធម្មនាថស្ថិត នៅក្នុងឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។ កម្មវិធីនេះមាន ការអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការកងកម្លាំង សិស្សានុសិស្សជាច្រើនផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែក ពុទ្ធចក្រនិងអាណាចក្រ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនផ្សេងទៀត ។

ឯកឧត្តមបន្ដថា សមិទ្ធិផលទាំងនេះ បានបង្ហាញអោយឃើញអំពីកត្ដានៃសុខសន្ដិភាព ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដចបានខិតខំកសាងប្រទេសតាំងពីចំណុចសូន្យរហូតដល់ប្រទេសជាតិមានការអភិវឌ្ឍរីចំរើនមកទល់នឹងបច្ចុប្បន្នេះ ។

រីឯសមិទ្ធផលដែលកំពុងមាននៅទីនេះ គឹដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ ។ ទន្ទឹមនិងនោះ ឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមជួយែថែរក្សានូវសមិទ្ធិផលដែលទើបនិងកសាងឡើងថ្មីនេះ អោយនៅស្ថិតស្ថេរគង់វង្សតទៅថ្ងៃមុខសម្រាប់កូនចៅយើងជំនាន់ក្រោយ ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ក្នុង រយៈ ពេលជាង០២ឆ្នាំកន្លងមកនេះជំងឺកូវីដ-១៩ បានរាតត្បាតជាសាកល និងបំផ្លាញសុខភាពមនុស្សរាប់រយលាននាក់និងសម្លាប់មនុស្សរាប់លាននាក់នៅលើពិភពលោកសូម្បីតែបុណ្យសព្វក៏មិនអាចរៀបចំតាមប្រពៃណីទំនៀមទម្លាប់សាសនាបានឡើយ ។ ចំណែកនៅកម្ពុជាយើង ក៏បានទទួលរងនូវសោដនាដកម្មនេះដែរ ។ ប៉ុនតែដោយសារភាពឈ្លាសវៃក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជាមានទស្សនវិស័យឈ្លាសវៃក្នុងការប្រឈមដោះស្រាយបាននូវស្ថានការណ៍ទាំងនោះ អោយវិលមករកភាពប្រក្រតី និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ។

ឯកឧត្តមបណ្ឌិតបានបន្ដថា ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសដោយឈានចេញពីការសង្គ្រោះជាតិនិងប្រជាជនចេញពីរបបប្ល័យពូជសាសន៍ ប៉ុល ពត ចេញពីគំនរផេះផង់និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃសម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ទាំងនេះគឺជាសមិទ្ធិផលរួមរបស់ប្រជាជនកម្ពុជាយើងដែលបានរួមសាមគ្គីគ្នាកសាងប្រទេសឡើងវិញជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេល៤៣ឆ្នាំកន្លងមក ។

នាឱកាសនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងសប្បុរសជនទាំងអស់ដែលបានចូលរួម ចំណែកជួយឧបត្ថម្ភគាំទ្រក្នុងវិស័យព្រះពុទ្ធសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿង ហើយនៅពេលនេះបានចូលរួម ចំណែកផ្តល់ថវិកាជាវិភាគទានជួយកសាងអគារសាលាពុទ្ធិកវត្តធម្មនាថមួយនេះសម្រាប់បណ្តុះបណ្តាលធនធានដល់ព្រះសង្ឃដែលបានរួមចំណែកបង្កើននិងពង្រឹងតម្លៃនិងគុណភាពនៃព្រះពុទ្ធសាសនានៅកម្ពុជា ជាពិសេសបានផ្តល់ឱកាស សម្រាប់សមណសិស្សទាំងអស់ដើម្បីបានសិក្សារៀនសូត្រ ថែមទៀតផង ។

ក្នុងពិធីនេះឯកឧត្តមនិងលោកជំទាវរួមទាំងក្រុមការងារបានធ្វើពិធីរាប់បាត្រព្រះសង្ឃជាង១០០អង្គផងដែរ ៕ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment