-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, February 11, 2022

អភិបាលខេត្ត ជំរុញឱ្យអាជ្ញាធរក្រុង ស្រុកទាំងអស់ ចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង

ចំនួនអ្នកទស្សនា: Views





កណ្តាល: ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តពង្រឹង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ ហើយការងារដ៏សំខាន់មួយទៀតនោះ គឺត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ និងកុមារទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញដូសទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្នា។
 ឯកឧត្ដម គង់ សោភ័ណ្ឌ មានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា នាព្រឹកថ្ងៃ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ មន្ត្រីពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត។ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ។

 ដូច្នេះកិច្ចការសំខាន់បំផុតដែលយើងត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរក្រុង-ស្រុកទាំង១១ ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវបន្ថែមការផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋ អំពីវិធានការការពារ ពិសេសគឺការអនុវត្ត៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាល និងមួយវិញទៀតត្រូវជំរុញការចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានរៀបចំនៅតាមមូលរដ្ឋានរៀងៗខ្លួន ។

 ខណៈដែលពិភពលោកទាំងមូលបាននិងកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន ។ នោះវាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំសហការគ្នា ដើម្បីគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ពិសេសប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង កុំឱ្យរីករាលដាលទ្រង់ទ្រាយធំចូលក្នុងសហគមន៍។ សូមជម្រាបថា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ខេត្តកណ្ដាលមានករណីវិជ្ជមានកូវីដ-១៩ សរុប

ចំនួន ១៣ ៦៣៥នាក់ កំពុងសម្រាកព្យាបាល ០៤នាក់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ មានអ្នកជាសះស្បើយចំនួន ១៣ ០៤០នាក់ បញ្ជូនទៅភ្នំពេញ ១៣៩នាក់ មានអ្នកស្លាប់សរុប ៣១១នាក់។ ករណីឆ្លងប្រភេទអូមីក្រុង សរុប ០៤នាក់។ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង បានចាក់ដូសទី១ សរុប ៨៨៤ ១១៤ នាក់ស្មើនឹង១០២,០៩ភាគរយ ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment